អាល្លឺម៉ង់ ៖ ការសិក្សាមួយបានអះអាងថា សត្វដំរីយក្សនៅអាមេរិកខាងជើង ដូចជាសត្វថនិក រុំព័ន្ធដោយរោមក្រាស់ និងសត្វដំរីយក្សអូស្រ្តាលី ដែលមានទំហំប៉ុនខ្លាឃ្មុំរង ផ្តល់ប៉ះពាល់យ៉ាងខ្លាំងឲ្យសត្វប្រភេទ ផុតពូជដោយសារអាកាសធាតុជិតផ្ទាំងទឹកកក នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល។
ក្រុមអ្នកស្រាវជ្រាវមកពីប្រទេសអាល្លឺម៉ង់ បានប្រើវិធីសាស្ត្រស្ថិតិថ្មី ដើម្បីប៉ាន់ស្មានការផ្លាស់ប្តូរចំនួន សត្វយក្សពីកំណត់ត្រាកាំរស្មីវិទ្យុសកម្ម ។ ពួកគេបានរកឃើញថា ចំនួនសត្វដំរី Megafauna ឆ្លើយតបទៅ នឹងការប្រែប្រួលអាកាសធាតុ ហើយតាមពិតវាកើនឡើងក្នុងកំឡុងពេល នៃការឡើងកម្ដៅផែនដីកាលពី ១៤,៧០០ ឆ្នាំមុន។
ក្រុមអ្នកស្រាវជ្រាវ បាននិយាយថា ទោះយ៉ាងណានៅពេលសីតុណ្ហភាព នៅអឌ្ឍគោលខាងជើង បានចាប់ផ្តើមធ្លាក់ចុះកាលពី១២,៩០០ឆ្នាំមុន សត្វថនិករោមចៀម របស់វាបានចាប់ផ្តើមបាត់ទៅវិញ ។ ការ រកឃើញនេះបដិសេធការលើកឡើងពីមុនថា Megafauna ត្រូវស្ថិតទៅរកការផុតពូជបន្ទាប់ពីការមកដល់នៃមនុស្សនៅទ្វីបអាមេរិក។
ប្រហែលជា ១៥.០០០ ឆ្នាំមុន អាមេរិកខាងជើងបានធ្វើជាម្ចាស់ផ្ទះ នៃការចាត់ថ្នាក់សត្វចម្លែក និងសត្វយក្សរាប់បញ្ចូលទាំង ថនិករោមចៀម និងសត្វត្រយងយក្សផងដែរ ប៉ុន្តែក៏មានសត្វពង្រូលដ៏ធំសម្បើមរស់នៅដូចជា Glyptodonsដែរ។ សត្វមួយប្រភេទៗស្រដៀងនឹងសត្វ Megafauna ទាំងនេះមានទម្ងន់លើសពី៤៤ គីឡូក្រាម ប៉ុន្តែមកដល់ ១០០០០ ឆ្នាំមុនពួកគេទាំងអស់បានបាត់ខ្លួនទាំងស្រុង ។
ហេតុផលសម្រាប់ការបាត់ខ្លួននេះ ត្រូវបានគេជជែកវែកញែក ជាយូរមកហើយដោយមាន សម្មតិកម្មនាំមុខថា ការផុតពូជរបស់ពួកគេត្រូវបានចាក់ឫស ដោយការលោភលន់ដោយមនុស្សការប្រែប្រួលអាកាសធាតុ ឬផ្សេងទៀតរួមបញ្ចូលគ្នា រវាងទាំង២តែម្តង៕ ដោយ៖លី ភីលីព