រដ្ឋ Carolina ៖ អ្នកបុរាណវិទូបានរកឃើញសំណង់ នៃរោងចក្រផលិតស្រាវីស្គីកាលឆ្នាំ១៩២០ ដែលនៅតែជាផ្នែកមួយ នៃប្រតិបត្តិការរបស់ស្រាខុសច្បាប់ Al Capone កាលពីមុនស្ថិតនៅតំបន់ Hell Hole Swamp នៃខាងត្បូងរដ្ឋ Carolinaនេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។
ក្រុមអ្នកស្រាវជ្រាវ មកពីសាកលវិទ្យាល័យ Tennessee បានរកឃើញធុងឬកាដុង ផេះ បំពង់ទុយោ និងវត្ថុបុរាណផ្សេងៗទៀតនៅHell Hole Swamp នៅខាងក្រៅ Charleston រដ្ឋ South Caro lina ។ ប្រតិបត្តិការត្រូវគេបោះបង់ចោល ត្រូវបានគេនិយាយថា ត្រូវបានគ្រប់គ្រងដោយ Benjamin Villeponteaux ជាអ្នករកស៊ីលួចលាក់ ដ៏ល្បីល្បាញម្នាក់ បានលួចបន្លំប៊្លូហ្សូនចេញពីរដ្ឋCapone ។
ទីបំផុតលោក Villeponteaux ត្រូវបានសម្លាប់នៅក្នុង ការបាញ់ប្រហារមួយ ប៉ុន្តែអ្នកជំនាញជឿជាក់ថា អ្នកចូលរួមប្រកួតប្រជែង បានកាន់កាប់ប្រតិបត្តិការ នេះសម្រាប់អាជីវកម្មខុសច្បាប់របស់ពួកគេ ។ វត្ថុទាំងនោះត្រូវបានគេរកឃើញ នៅHell Hole Swamp មានទីតាំងនៅខាងក្នុងនៃព្រៃ Francis Marion National Forest នៃរដ្ឋ South Carolina នៅ Berkeley County ដែលមានចម្ងាយប្រហែល ៣០ ម៉ាយពីទីក្រុង Charleston ។
លោកស្រី Katherine Parker ជាបេក្ខជនបណ្ឌិត នៃសាកលវិទ្យាល័យTennessee នៅ Knoxvilleបានធ្វើការស្រាវជ្រាវអំពីការចែកចាយខុសច្បាប់នៅក្នុងតំបន់នេះចាប់តាំងពីឆ្នាំ ២០១៨ ។ លោកស្រិ Parker បាននិយាយលើរបាយការណ៍ឆ្នាំ ២០១៨ ថា រោងចក្រផលិតស្រាវីស្គី នៅតែស្ថិតក្នុងរដ្ឋ South Carolina ដែលមានតាំងពីសម័យអាណានិគម។ ក្នុងអំឡុងពេលនៃការហាមឃាត់ Hell Hole Swampជាកន្លែង ដែលមានប្រតិបត្តិការធំបំផុត មួយចំនួននៅប្រទេស ៕ដោយ៖លី ភីលីព