បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ បានធ្វើការលើកឡើង ដែលមានបំណងចង់ឲ្យអាមេរិក គួរតែបង្ហាញការតាំងចិត្ត ឲ្យបានមុតមាំ ចំពោះកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ប្រសិនបើចង់វិល ត្រឡប់មកតុចរចាវិញ។
អ្នកនាំពាក្យ របស់ប្រទេសអ៊ីរ៉ង់លោក Saeed Khatibzadeh បានថ្លែងនៅក្នុងសន្និសិទកាសែត ប្រចាំសប្តាហ៍នៅថ្ងៃនេះថា សហរដ្ឋអាមេរិកកន្លង មកមិនត្រឹមតែបានដកខ្លួន ចេញពីកិច្ចព្រមព្រៀង នុយក្លេអ៊ែរដែលត្រូវបានស្គាល់ឈ្មោះថា JCPOA នោះទេ ប៉ុន្តែថែមទាំងបានបន្ថែម អន្ទាក់សម្រាប់អ៊ីរ៉ង់ទៀតផង តាមរយៈទណ្ឌកម្មនានា ប្រឆាំងនឹងរដ្ឋាភិបាលក្រុងតេហរ៉ង់ ។
លោកបានបន្តថា៖ដូចនេះសហរដ្ឋអាមេរិក ដាច់ខាតត្រូវតែប្រកាសអំពីការប្តេជ្ញា ចិត្តរបស់ខ្លួន ក្នុងការវិលត្រឡប់មកកិច្ចព្រមព្រៀង JCPOA នេះឡើងវិញ ហើយរដ្ឋាភិបាល ក្រុងវ៉ាស៊ិនតោន ត្រូវតែដកចោលឲ្យអស់ នូវទណ្ឌកម្មនានា ប្រឆាំងនឹងអ៊ីរ៉ង់ដើម្បីអាចឲ្យកិច្ចចរចា គ្នាអាចធ្វើឡើងវិញបាន។
គួរឲ្យដឹងដែរថា កាលពីថ្ងៃសៅរ៍កន្លងមកអនុរដ្ឋមន្ត្រី ក្រសួងការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បាននិយាយថាអ៊ីរ៉ង់កំពុងពិចារណា
ទៅនឹងការអញ្ជើញ មួយរបស់សហភាពអ៊ឺរ៉ុប សម្រាប់កិច្ចជំនួបមិនផ្លូវការមួយ រវាងបណ្តាប្រទេសជាហត្ថលេខី នៅក្នុងកិច្ចព្រមព្រៀងឆ្នាំ២០១៥ទាំងអស
បូករួមទាំងអាមេរិកផង ៕
ប្រែសម្រួល៖ស៊ុនលី