ផ្លរីដា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ថា អង្គការណាហ្សា (NASA) បានបង្ហាញខ្សែវីដេអូមួយ ដែលសំដៅទៅលើសកម្មភាព នៃការចុះចតយានអវកាស នៅលើភពព្រះអង្គារ ដែលមានរយៈពេល៣នាទី ដោយបង្ហាញការចុះចត ទ្រង់ទ្រាយធំ លក្ខណៈជាលោតឆ័ត្រ និងការផ្តាច់ខ្លួនរបស់យានអវកាសមកលើភពដុំថ្មមួយនេះ ដោយបញ្ជាយាននៅលើផ្ទៃនៃភពនេះ ។
ខ្សែវីដេអូបានបង្ហាញអំពីសកម្មភាពដ៏ល្អ និងមានរូបភាពជាច្រើន ដែលបានបំបែកបាន ដោយក្រុមយានរុករក ដែលបានលើកឡើងថា ពួកគេ មានអារម្មណ៍ថា ពួកគេជិះនៅលើផ្លូវដ៏វែងឆ្ងាយដូច្នេះដែរ ។
លោក Dave Gruel ប្រធានក្រុមការងារកាមេរ៉ា និងបញ្ចូលទិន្នន័យបានឲ្យដឹងថា “វាបានផ្តល់ឲ្យខ្ញុំនូវអ្វីដែលគ្រប់ពេល ខ្ញុំបានឃើញវា គ្រាន់តែការស្រមើលស្រមៃប៉ុណ្ណោះ” ។
យានអវការរុករកបានធ្វើការចុះចត កាលពីយប់ថ្ងៃព្រហស្បតិ៍ នៅជិតទន្លេបុព្វបុរសមួយកន្លែង នៅតំបន់ត្រីកោណ នៅមាត់រណ្តៅ Jezero ដើម្បីរុករកសញ្ញានៃជីវិតរស់នៅ របស់មីក្រុបបុព្វបុរស ។ បន្ទាប់ពីចំណាពេលនៅចុងសប្តាហ៍ ដើម្បីឃ្លាំមើលពីការទៅដល់ និងការចុះចតដែលបានបង្ហាញឡើង តាមរយៈខ្សែវីដេអូ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា