បរទេស៖នៅថ្ងៃអង្គារនេះប្រធានាធិបតី នៃប្រទេសអេហ្ស៊ីបលោក Abdel Fattah al-Sisi និងមេបញ្ជាការយោធាអាមេរិក ដែលកំពុងបំពេញ ទស្សនកិច្ចលោក Kenneth McKenzie បានកិច្ចពិភាក្សាគ្នាមួយដោយសំដៅទៅលើ បញ្ហាជាច្រើន ដែលរួមមានទាំងកិច្ចពង្រឹង សហប្រតិបត្តិការយោធាបញ្ហាសន្តិសុខនិងក៏ដូចជា ការប្រយុទ្ធប្រឆាំង ទៅនឹងភេវរកម្ម។
នៅក្នុងអំឡុងនៃកិច្ចប្រជុំនៅក្នុងទីក្រុង Cario លោក Sisi ព្រមទាំងលោក McKenzie ក៏បានពិភាក្សាគ្នាផងដែរអំពីលទ្ធភាព នៃការបើកសមយុទ្ធយោធារួមគ្នា និងការដោះដូរបទពិសោធគ្នារវាងវិស័យយោធា។

នៅក្នុងកិច្ចប្រជុំនោះផងដែរ ពួកគេបានផ្លាស់ប្តូរយោបល់ ស្តីពី ការវិវឌ្ឍន៍ចុងក្រោយនៃបញ្ហាក្នុងតំបន់មួយចំនួនជាពិសេស នៅមជ្ឈឹមបូព៌ាហ៊ិនអាហ្វ្រិកនិងមេឌីទែរ៉ាណេ ខាងកើតទៀតផងដែរ។

គួរឲ្យដឹងដែរមកដល់ ពេលនេះប្រទេសអេហ្ស៊ីប បានទទួលជំនួយយោធានិងសេដ្ឋកិច្ចពីសហរដ្ឋអាមេរិកដែលមានទឹកប្រាក់ចំនួន ១,៥ ពាន់លានដុល្លារអាមេរិក ជារៀងរាល់ឆ្នាំចាប់តាំងពីប្រទេសនេះបានចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពដែលឧបត្ថម្ភ ដោយសហរដ្ឋអាមេរិក នៅឆ្នាំ ១៩៧៩៕
ប្រែសម្រួល៖ស៊ុនលី
