ព័ត៌មានអន្តរជាតិ

Facebook និង Google បច្ចុប្បន្ន ពិតជាមានអំណាច ខ្លាំងពេកហើយ

បរទេស ៖ នៅសប្តាហ៍នេះ មានការលើកឡើង ពីសំណាក់ក្រុមអ្នកឃ្លាំមើល របស់អង់គ្លេស បាននិយាយថា បច្ចុប្បន្ននេះក្រុមហ៊ុន បច្ចេកវិទ្យាយក្ស របស់ពិភពលោកដូចជា Facebook និង Google គឺពិតជាមានអំណាចខ្លាំងពេកហើយ ដើម្បីធ្វើការចែករំលែកទីផ្សារ ផ្សព្វផ្សាយពាណិជ្ជកម្ម នៅក្នុងទីផ្សារអនឡាញ របស់ប្រទេស។

អជ្ញាធរជាតិទទួល បន្ទុកកិច្ចការងារប្រកួតប្រជែង និងទីផ្សារឬ CMA (Competition and Markets Authority)មានបំណងចង់ ឲ្យក្រុមអ្នកតាក់តែងច្បាប់ ក្នុងការកែប្រែ ចំណុចមួយចំនួន ដែលអាចដោះស្រាយដល់ភាព លេចធ្លោខ្លាំងពេករបស់ក្រុមហ៊ុន ទាំងពីរនេះនេះបើតាមការអះអាង របស់លោក Andrea Coscelli ប្រធានក្រុមឃ្លាំមើល។

គួរឲ្យដឹងដែរថាកន្លងក្រុមហ៊ុន Google និង Facebook សុទ្ធតែធ្លាប់ទទួលបាននូវពាក្យរិះគន់យ៉ាងខ្លាំងក្លា ទៅលើសកម្មភាពប្រកួតប្រជែង និងការបំពានច្បាប់ទីផ្សារ មួយចំនួនផងដែរ។

លោក Coscelliបាននិយាយថាទៀតថា Google និង Facebook ទទួលបានចំណែកទីផ្សារ ដល់ទៅ 80 នៃចំណូលសរុបប្រមាណជា ១៤ពាន់់លានដុល្លារ ដែលទទួលបានមកពីការធ្វើការផ្សព្វផ្សាយ តាមប្រព័ន្ធឌីជីថល នៅក្នុងប្រទេស អង់គ្លេស ដែលនេះវាគឺមិនមែន ជាអ្វីដែលគោលការណ៍ យើងចង់បាននោះឡើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top