វ៉ាស៊ីនតោន ៖ អនុប្រធានអគ្គសេនាធិការចំរុះ សហរដ្ឋអាមេរិក បានឲ្យដឹងថា សមត្ថភាពប្រព័ន្ធការពារមីស៊ីល របស់សហរដ្ឋអាមេរិក គឺផ្តោតលើប្រទេសកូរ៉េខាងជើង យ៉ាងច្បាស់ហើយត្រូវ តែបន្តទៅមុខដើម្បីឆ្លើយតប នឹងការគំរាមកំហែង ដែលកំពុងវិវត្តចេញពីប្រទេសនេះ។
ឧត្តមសេនីយ៍ John Hyten បានអះអាងថាកូរ៉េខាងជើង បង្កការគំរាមកំហែងជាបន្ទាន់មួយ ដល់សហរដ្ឋអាមេរិក ក្នុងនោះប្រទេសនេះ មានសក្តានុពលពិតប្រាកដ ក្នុងការប្រើប្រាស់អាវុធ របស់ខ្លួនប្រឆាំង នឹងសហរដ្ឋអាមេរិក ។
អគ្គមេបញ្ជាការកងទ័ពអាកាស បានប្រាប់សន្និសីទ ដែលរៀបចំដោយក្រុមអ្នកជំនាញ ដែលមានមូលដ្ឋាន នៅទីក្រុងវ៉ាស៊ីនតោន មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិថា“ សមត្ថភាពការពារមីស៊ីលជាតិរបស់យើង គឺផ្តោតយ៉ាងច្បាស់លើប្រទេសកូរ៉េខាងជើង នៅពេលនេះមិនមែនផ្តោត លើប្រទេសចិន រុស្ស៊ី និងអ៊ីរ៉ង់ នោះទេ” ។
លោកបានបន្ថែមថា“ យើងកំពុងចាប់ផ្តើមសំឡឹងមើលទៅអ៊ីរ៉ង់ ពីព្រោះអ៊ីរ៉ង់ នៅតែបន្តផលិតមីស៊ីល តាមរបៀបដ៏សំខាន់ ហើយយើងត្រូវតែអាចឆ្លើយតបចំពោះបញ្ហានោះ” ហើយទោះយ៉ាងណាក៏ដោយលោកបានគូស បញ្ជាក់ពីតម្រូវការ ដើម្បីបន្តរក្សា និងអភិវឌ្ឍសមត្ថភាពការពារប្រឆាំង នឹងកូរ៉េខាងជើង៕
ដោយ ឈូក បូរ៉ា