ព័ត៌មានអន្តរជាតិ

Facebook លើលែងការប្លុក បណ្តាញគេហទំព័រព័ត៌មាន នៅអូស្រ្តាលី នៅពេលការប្រឈមមុខ ដាក់គ្នាត្រូវបញ្ចប់

អាមេរិក ៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សហរដ្ឋអាមេរិក Facebook បានបានលើលែងការប្លុកព័ត៌មាន នៅលើទំព័រព័ត៌មាន ក្នុងប្រទេសអូស្រ្តាលី បន្ទាប់ពីការប្រឈមមុខដាក់គ្នា អស់រយៈពេលមួយសប្តាហ៍ រវាងប្រព័ន្ធផ្សព្វផ្សាយសង្គមយក្ស និងរដ្ឋាភិបាល យោងតាមការ ចេញផ្សាយពីគេហទំព័រស្គាយញ៉ូវ ។

គេហទំព័រនេះបានដកសិទ្ធិ ទទួលបានព័ត៌មានទាំងអស់ ក្នុងប្រទេសនៅលើវេទិកា របស់ខ្លួនហើយក៏បានរារាំង ប្រជាជននៅជុំវិញពិភពលោក ពីការបង្ហោះរូបភាព សារផ្សេងៗ ដោយការចេញផ្សាយរបស់អូស្រ្តាលី បន្ទាប់ពីរដ្ឋាភិបាលបានពិចារណាលើច្បាប់ ដើម្បីបង្ខំឲ្យក្រុមហ៊ុនបង់ប្រាក់ សម្រាប់មាតិកាប្រព័ន្ធផ្សព្វផ្សាយ ។

ចំណាត់ការរបស់រដ្ឋាភិបាល មានគោលបំណងបង្ខំឲ្យក្រុមហ៊ុន អ៊ីនធើណេតបង់លុយឲ្យអង្គភាព ព័ត៌មាននានាក្នុងប្រទេស ប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សហរដ្ឋអាមេរិកបានប្រកែកថា ប្រហែលយល់ច្រឡំថា ជាមូលដ្ឋាន អំពីទំនាក់ទំនងរវាងវេទិការបស់យើង និងអ្នកចេញផ្សាយ ដែលប្រើវា បន្ទាប់ពីកិច្ចពិភាក្សាជាបន្តបន្ទាប់ នៅចុងសប្តាហ៍កិច្ចព្រមព្រៀង មួយត្រូវបានធ្វើឡើងហើយរដ្ឋាភិបាលអូស្រ្តាលី បានយល់ព្រមផ្លាស់ប្តូរផ្នែកខ្លះ នៃច្បាប់ ។

វានឹងផ្តល់ការធ្វើវិសោធនកម្មច្បាប់ ចំនួន៤ដែលត្រូវបានអនុម័ត ដោយសភាតំណាងរាស្ត្រ រួចហើយ។
Facebook បាននិយាយ ក្នុងសេចក្តី ថ្លែងការណ៍មួយថា យើងមានការពេញចិត្តដែលរដ្ឋាភិបាលអូស្ត្រាលី បានយល់ព្រមលើការផ្លាស់ប្តូរ និងការធានាមួយចំនួនដោះស្រាយ នូវកង្វល់សំខាន់ៗរបស់យើង អំពីការអនុញ្ញាត ឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្ម ទទួលស្គាល់តម្លៃដែលវេទិកា របស់យើងផ្តល់ដល់អ្នកចេញផ្សាយ ទាក់ទងនឹងតម្លៃដែលយើងទទួលបានពីពួកគេ៕

Most Popular

To Top