ព័ត៌មានអន្តរជាតិ

នាវាទ័ពជើងទឹកអាមេរិក ធ្វើទស្សនកិច្ចស៊ូដង់ ក្នុងដំណើរបង្ហាញភាពជាដៃគូ

បរទេស៖ កងនាវាលេខ៦ របស់ទ័ពជើងទឹកសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ នៅថ្ងៃពុធសប្ដាហ៍នេះថា នាវាដឹកជញ្ជូនរហ័ស USNS Carson City បានធ្វើទស្សនកិច្ចប្រទេសស៊ូដង់ ហើយសម្រាប់ដំណើរទស្សនកិច្ចនេះ មានន័យថា ជាការចាប់ផ្តើមភាព ជាដៃគូជាមួយយោធាស៊ូដង់។

យោងតាមកងទ័ពជើងទឹកសហរដ្ឋអាមេរិក នាវាមានប្រវែង៣៣៧ហ្វីត ដែលរចនាឡើង ដើម្បីផ្ទុះឧទ្ធម្ភាគចក្រនិងរថយន្តនេះ បានធ្វើការចូលចតនៅកំពង់ផែ Port Sudan នៅសមុទ្រក្រហម ប្រទេសស៊ូដង់។

ដំណើរទស្សនកិច្ចនេះ គឺត្រូវបានធ្វើឡើង ក្រោយលោក Andrew Young ជាមេងញ្ជាការរង នៃទីបញ្ជាការនៅអាហ្វ្រិករបស់អាមេរិក ទទួលបន្ទុកទំនាក់ទំនងស៊ីវិលនិងយោធា និងនាយឧត្តមនាវី Heidi Berg ជានាយកផ្នែកចារកម្មរបស់ទីបញ្ជាការ បានធ្វើទស្សនកិច្ចប្រទេសស៊ូដង់ នៅចុងខែមករា ដើម្បីពិភាក្សាគ្នាពីការវិវត្តនានានៃភាពជាដៃគូ។

លោក Andrew Young តាមសេចក្តីរាយការណ៍ បានហៅដំណើរទស្សនកិច្ច របស់នាវាទ័ពជើងទឹកសហរដ្ឋអាមេរិកថា គឺជាពេលវេលាផ្លាស់ប្តូរដ៏សំខាន់ ក្នុងចំណងមិត្តភាពទ្វេរភាគី រវាងសហរដ្ឋអាមេរិក និងប្រទេសស៊ូដង់៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top