បរទេស៖ ការធ្វើតេស្តមីស៊ីល Minuteman III ដែលបាញចេញពីមូលដ្ឋានកងទ័ពអាកាស Vandenberg រដ្ឋកាលីហ្វូញ៉ា និងធ្លាក់នៅក្នុងចម្ងាយ៤.២០០ម៉ាយនោះ គឺជាភាពជោគជ័យមួយ នេះតាមសម្តីរបស់កងកម្លាំងទ័ពអាកាស នៅថ្ងៃពុធសប្ដាហ៍នេះ។
មីស៊ីលផ្លោងឆ្លងទ្វីប ដែលមិនបំពាក់ក្បាលគ្រាប់នេះ តាមសេចក្តីរាយការណ៍ គឺត្រូវបានបាញ់ចេញនៅដើមយប់ថ្ងៃអង្គារ ហើយបានហោះដល់គោលដៅ នៅកោះ Kwajalein Atoll ស្ថិតនៅប្រជុំកោះ Marshall Islands។
កងទ័ពអាកាសសហរដ្ឋអាមេរិក បាននិយាយប្រាប់ថា ការបាញ់តេស្តសាកល្បងនេះ បានបង្ហាញឲ្យឃើញថា ការទប់ទល់នឹងនុយក្លេអ៊ែសហរដ្ឋអាមេរិក នៅតែមានសុវត្ថិភាព មាំទាំ អាចទុកចិត្តបាននិងមានប្រសិទ្ធភាព ក្នុងការទប់ស្កាត់ការគម្រាមកំហែង ក្នុងសតវត្សទី២១ និងធានាចំពោះសម្ពន្ធមិត្តនានា។
គួរបញ្ជាក់ថា ការតេស្តមីស៊ីលកាលពីថ្ងៃអង្គារនោះ គឺត្រូវបានធ្វើឡើង ដោយកងកម្លាំងមីស៊ីលលេខ៣៤១ របស់ទីបញ្ជាការវាយប្រហារសកល នៅមូលដ្ឋានកងទ័ពអាកាស Malmstrom រដ្ឋ Montana និងកងតេស្តការហោះហើរលេខ៥៧៦ នៅមូលដ្ឋានទ័ពអាកាស Vandenberg៕ ប្រែសម្រួល៖ប៉ាង កុង