ព័ត៌មានអន្តរជាតិ

វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសដំបូងរបស់ក្រុមហ៊ុន AstraZeneca ដឹកមកដល់វៀតណាមហើយ

បរទេស៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដំបូង របស់ក្រុមហ៊ុន AstraZeneca បានដឹកមកដល់ប្រទេសវៀតណាមហើយ នៅរសៀលថ្ងៃពុធនេះ នៅអាកាសយានដ្ឋានអន្តរជាតិ Tân Sơn Nhất ទីក្រុងហូជីមិញ។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាម លោក Trương Quốc Cường និង លោក Emily Hamblin អគ្គកុងស៊ុលនៅទីក្រុងហូជីមិញម្នាក់ៗ កាន់ទង់ជាតិប្រទេសរៀងៗខ្លួន និងតំណាងមកពីអ្នកនាំចូលវ៉ាក់សាំងវ៉ាក់ Việt Nam Vaccine JSC (VNVC) មានវត្តមាននៅអាកាសយានដ្ឋាន ដើម្បីស្វាគមន៍មកដល់វ៉ាក់សាំងចំនួន ១១៧ ៦០០ ដូស។

នេះជាផ្នែកមួយ នៃការបញ្ជាទិញដំបូង ២០៤ ០០០ដូស ដែលត្រូវបានផ្តល់ការអនុញ្ញាតិជាបន្ទាន់ លើការនាំចូលពីក្រសួងសុខាភិបាល បន្ទាប់ពីមានការកើនឡើងនៃការផ្ទុះឡើងជំងឺ នៅក្នុងសហគមន៍ក្នុងរយៈពេល ២៧ ថ្ងៃចុងក្រោយនេះ។

VNVC បានចុះកិច្ចសន្យា ជាមួយក្រុមហ៊ុន AstraZeneca កាលពីខែវិច្ឆិកា ដើម្បីទិញចំនួនសរុប ៣០ លានដូស ដែលនឹងត្រូវចែកចាយ ជាដំណាក់កាលពេញមួយឆ្នាំ ២០២១ ៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top