បរទេស ៖ នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមហ៊ុនអាកាសចរធំបំផុត របស់អូស្ត្រាលី Qantas បាននិយាយថា កាលពីឆមាសទី២ ឆ្នាំ២០២០ ក្រុមហ៊ុនបានរកឃើញថា ខ្លួនបានខាតបង់ប្រាក់ចំណូល សរុបរហូតទៅដល់៥,៥ពាន់លានដុល្លារ ហើយោបាននិយាយថា នឹងមិនមានជើងហោះហើរអន្តរជាតិ ណាមួយឡើយរហូតដល់ ខែតុលាខាងមុខនេះ។
Qantas បានបន្តទៀតថា រយៈពេល៦ឆ្នាំ ដល់ខែធ្នូកាលពីឆ្នាំ២០២០ ក្រុមហ៊ុនបានខាតបង់ទឹកប្រាក់ ក្នុងទំហំនេះគឺមិនមែនជារឿង គួរឲ្យភ្ញាក់ផ្អើលនោះទេ ពីព្រោះថាយើងគ្រប់គ្នា គឺអាចមើលឃើញថា ផលប៉ះពាល់សម្រាប់វិស័យ អាកាសចរនោះគឺ មានទំហំធំធេងប៉ុណ្ណា ដោយសារកូវីដហើយវានឹង អាចអាក្រក់ជាងការរំពឹងទុកទៀតផង។
ប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Qantas លោក Alan Joyce បានបន្តទៀតដែរថា ទោះបីជាយ៉ាងណាក្តីបើនិយាយ ពីខ្ទង់ខាតបង់របស់ Qantas គឺមានចំនួនច្រើនលើសពីក្រុមហ៊ុន អាកាសចរណាទាំងអស់ ដែលពាក់ព័ន្ធ ក្នុងវិស័យអាកាសចរ របស់អូស្ត្រាលីបានទទួល។
លោកបានបញ្ជាក់ យ៉ាងច្បាស់ៗដែរថា មកដល់ពេលនេះបុគ្គលិក របស់ខ្លួនប្រមាណជា៨៥០០នាក់ ដែលនឹងត្រូវបាត់បង់ការងារ ដោយសារបញ្ហាវិបត្តិមួយនេះ ហើយប្រមាណជា៧៥០០នាក់ទៀត នឹងបន្តផ្អាកការងារ បណ្តោះអាសន្ន និងត្រូវរងចាំរហូតដល់ពេល ដែលការហោះហើរអាចដំណើរ ការជាធម្មតាឡើងវិញ៕
ប្រែសម្រួល៖ស៊ុនលី