បរទេស៖ ទូមួយសម្រាប់ផ្ទុកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ផលិតដោយក្រុមហ៊ុន AstraZeneca ត្រូវបានបញ្ជូនទៅទីក្រុងហូជីមីញ (HCMC) ប្រទេសវៀតណាម តាមរយៈក្រុមហ៊ុន Vietnam Vaccine JSC (VNVC) ដែលជាអ្នកនាំចូលវ៉ាក់សាំងមកប្រទេសវៀតណាម។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ទូចំនួន ១០ ដែលមានដូសវ៉ាក់សាំងការពារជំងឺកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca ចំនួន ១១៧ ៦០០ដូស បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat កាលពីព្រឹកថ្ងៃពុធ។
កម្រិតវ៉ាក់សាំងនេះគឺជាផ្នែកមួយនៃកញ្ចប់នៃការបញ្ជាទិញចំនួន ៣០ លានដំបូង ដោយប្រទេសវៀតណាម។ វ៉ាក់សាំងនេះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនអង់គ្លេស – ស៊ុយអែត AstraZeneca សហការជាមួយសាកលវិទ្យាល័យ Oxford ។
ទូក្លាសេសម្រាប់រក្សាវ៉ាក់សាំង របស់ក្រុមហ៊ុន VNVC ត្រូវបានគេនិយាយថា បានបំពេញតាមស្តង់ដារអន្តរជាតិនិងវៀតណាម ស្តីពីការអនុវត្តការផ្ទុកជាទូទៅនិងការផ្ទុកថ្នាំជាពិសេស
តាមការស្នើសុំ គឺថា វ៉ាក់សាំងរបស់ AstraZeneca គួរតែត្រូវបានរក្សាទុកនៅសីតុណ្ហភាពដក ២-៨ អង្សាសេ។ ដូសដំបូងត្រូវបានរក្សាទុកនៅក្នុងម៉ាសីនកកដែលមានស្រទាប់សុវត្ថិភាពផ្សេងៗគ្នានិងត្រួតពិនិត្យតាមប្រព័ន្ធកាមេរ៉ាសុវត្ថិភាព
សរុបទៅក្រុមហ៊ុននាំចូលវ៉ាក់សាំង VNVC បានរៀបចំម៉ាស៊ីនក្លាសេចំនួន ៥១ កន្លែងដែលសីតុណ្ហភាពរក្សានៅដក ៨ អង្សារ។ ក្រុមហ៊ុននេះក៏មានកន្លែងត្រជាក់ទំនើបចំនួន ៣ ផងដែរដែលក្នុងនោះសីតុណ្ហភាពចាប់ពីដក ៨៦ ដល់អង្សាសេ ៤៦ អង្សាសេ គួរតែប្រទេសវៀតណាមនាំចូលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទផ្សេងទៀតនាពេលអនាគត។ ក្រុមហ៊ុនបានដាក់គ្រឿងបរិក្ខារទាំងនោះនៅទីក្រុង ហូជីមិញ ទីក្រុងដាណាង និងទីក្រុង ហាណូយ៕ប្រែសម្រួលៈ ណៃ តុលា