ព័ត៌មានអន្តរជាតិ

វ៉ាក់សាំងការពារជំងឺកូវីដ-១៩ Pfizer មានប្រសិទ្ធភាព ៩៥ ភាគរយ 

សេអ៊ូល៖ ក្រុមអ្នកជំនាញរបស់កូរ៉េខាងត្បូង បានឲ្យដឹងថា វ៉ាក់សាំងការពារវីរុសកូវីដ-១៩ទម្រង់ថ្មី ផលិតដោយក្រុមហ៊ុនឱសថអាមេរិក Pfizer Inc បានបង្ហាញពីអត្រាប្រសិទ្ធភាពជាង ៩៥ ភាគរយ ហើយការប្រើប្រាស់វ៉ាក់សាំង មិនមានបញ្ហាចំពោះយុវជននោះទេ។

យោងតាមក្រសួង សុវត្ថិភាពចំណីអាហារ និងឱសថបានឱ្យដឹងថា ក្រុមប្រឹក្សាពិគ្រោះយោបល់ដែលមានអ្នកជំនាញខាងក្រៅបានប្រកាសការពិនិត្យឡើងវិញរបស់ខ្លួន លើប្រសិទ្ធភាព និងសុវត្ថិភាពនៃវ៉ាក់សាំង Pfizer ។  ការពិនិត្យរបស់គណៈកម្មការនេះ គឺជាជំហានដំបូងនៃការវាយតម្លៃឯករាជ្យចំនួន៣ ដាច់ដោយឡែកពីគ្នាមុនពេលក្រសួងផ្តល់ការយល់ព្រមចុងក្រោយ។

គណៈកម្មាធិការបានណែនាំក្រសួងឱ្យអនុម័តរបបថ្នាំពេញលេញចំនួនពីររបស់ Pfizer ដោយថា វាបង្ហាញប្រសិទ្ធភាពចំពោះមនុស្សពេញវ័យទាំងអស់រួមទាំងមនុស្ស ដែលមានអាយុចន្លោះពី ១៦ ទៅ ១៧ ឆ្នាំ និងមនុស្សចាស់ដែលមានអាយុ ៦៥ ឆ្នាំឡើងទៅ។

ក្រុមនេះបានពិនិត្យលើការសាកល្បងគ្លីនិកលើអ្នកចូលរួមចំនួន ៣,៤៤៨ នាក់ដែលបានធ្វើនៅក្នុងប្រទេសចំនួន ៦ ដោយពាក់កណ្តាលនៃពួកគេ បានទទួលវ៉ាក់សាំងហើយពាក់កណ្តាលនៃពួកគេបានទទួលការព្យាបាលដោយថ្នាំ។

ទិន្នន័យបានបង្ហាញថា វ៉ាក់សាំងនេះបង្ហាញពីប្រសិទ្ធភាព ៩៥ ភាគរយក្នុងការការពារជំងឺកូវីដ-១៩ ចំពោះអ្នកដែលមិនមានការឆ្លងមុន ៧ ថ្ងៃឬលើសពីនេះបន្ទាប់ពីការចាក់លើកទី២៕ ដោយ ឈូក បូរ៉ា

Most Popular

To Top