ព័ត៌មានអន្តរជាតិ

ការសិក្សា ៖ រលកឈូងសមុទ្រ ចុះខ្សោយរយៈពេល ១.០០០ ឆ្នាំ អាចនាំមកនូវ រដូវរងារខ្លាំងបំផុត នៅចក្រភពអង់គ្លេស និងអឺរ៉ុប

អង់គ្លេស ៖ យោងតាមអ្នកស្រាវជ្រាវ បានឲ្យដឹងថា រលកឈូងសមុទ្រ ដែលជួយឲ្យមានកម្ដៅ ចក្រភពអង់គ្លេស និងអឺរ៉ុបពាយព្យ គឺខ្សោយបំផុត ក្នុងរយៈពេលជាង១.០០០ ឆ្នាំហើយអាចនាំឲ្យមានរដូវរងារ កាន់តែខ្លាំងឡើងៗ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ ។

ពួកគេនិយាយថា ការធ្លាក់ចុះដែលសង្កេតឃើញ នៅសតវត្សរ៍ទី ២០ គឺមិនធ្លាប់មានពីមុនមកហើយទំនង ជាទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ។ រលក់ឈូងសមុទ្រ គឺជាផ្នែកមួយនៃខ្សែក្រវ៉ាត់ ដឹកជញ្ជូនធំជាងនៃចរន្តមហាសមុទ្រ ដែលគេស្គាល់ថា អាត្លង់ទិកអេកទ្រីទិកអាត្ម័ន (AMOC) និងដឹកទឹកក្តៅពីចុងរដ្ឋផ្លរីដាឆ្ពោះទៅអឺរ៉ុប ។

ប្រសិទ្ធភាពរបស់វាធានាថា ចក្រភពអង់គ្លេសមានរដូវរងារស្រាល ហើយបើគ្មានវា ខណៈអ្នកជំនាញជឿជាក់ថា សីតុណ្ហភាពនឹងមានប្រហែល ៥អង្សាសេត្រជាក់ជាងមុន។AMOC បាននិយាយថា មហាសមុទ្រ ត្រូវបានលាយបញ្ចូលគ្នា ជាបន្តបន្ទាប់ដោយកម្ដៅ និងថាមពលចែកចាយទូទាំងពិភពលោក និងប៉ះពាល់ដល់អាកាសធាតុ ។

អ្នកវិទ្យាសាស្ត្រនិយាយថា វាមានស្ថេរភាពគួរសមរហូតដល់ការ ធ្លាក់ចុះប្រហែលឆ្នាំ ១៨៥០ បន្ទាប់មកធ្លាក់ចុះយ៉ាងខ្លាំង នៅពាក់កណ្តាលសតវត្សរ៍ទី ២០ ។ យោងតាមការស្រាវជ្រាវបានឲ្យដឹងថា ការផ្លាស់ប្តូរនេះអាចនាំមកនូវព្រឹត្តិការណ៍ អាកាសធាតុរដូវរងារខ្លាំង និងខ្លាំងក្លា នៅក្នុងទ្វីបអ៊ឺរ៉ុប ៕ដោយ៖លី ភីលីព

Most Popular

To Top