អង់គ្លេស ៖ ព្រះច័ន្ទពេញវងព្រិល “Snow Moon” នឹងបំភ្លឺនៅពេលយប់ នៅលើចក្រភពអង់គ្លេស នៅសប្តាហ៍នេះដែលជាការបង្ហាញខ្លួន នៅរាត្រីថ្ងៃសៅរ៍ ប៉ុន្តែនៅតែមានរៀងធំ និងភ្លឺពេញមួយចុងសប្តាហ៍តែម្តង នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
ទស្សនីយភាពនេះ នឹងមិនភ្លឺដូច Snow Moon ២០២០ ឡើយ ព្រោះនេះមិនមែនជា Supermoon ទេ ប៉ុន្តែនៅតែអាចធ្វើឲ្យមានពន្លឺ នៅទូទាំងចក្រភពអង់គ្លេស។ សកម្មភាពនេះមានឈ្មោះថា Snow Moon មកពីកុលសម្ព័ន្ធដើមកំណើត អាមេរិក ហើយដោយសារតែខែកុម្ភៈ គឺជាខែសម្រាប់ព្រិល និងសីតុណ្ហភាពត្រជាក់ ។
ដើម្បីមើលឃើញពត៌មាន លម្អិតលើផ្ទៃដីរបស់ព្រះច័ន្ទឲ្យបានច្រើន តាមដែលអាចធ្វើទៅបាន នៅពេលចេញ ក្រៅមើលផ្កាយ ដើម្បីផ្តល់ឲ្យភ្នែករបស់លោក អ្នកមើលឃើញ នូវពេលវេលាដ៏អស្ចារ្យ ត្រូវការបើកអំពូលភ្លើងតិចៗ និងបិទប្រភពពន្លឺសិប្បនិម្មិត ។ ព្រះចន្ទពេញមួយនា ខែកុម្ភៈត្រូវបានគេស្គាល់ថា ជា ព្រះចន្ទអត់ឃ្លាន ‘Hunger moon’ ដោយសារតែលក្ខខណ្ឌអាកាសធាតុ ដ៏ឃោរឃៅ ដែលធ្វើឲ្យកុលសម្ព័ន្ធ ពិបាកចេញទៅក្រៅ និងស្វែងរកចំណី ។
ឈ្មោះទាំងនេះត្រូវបានចងក្រង ដោយអាល់ Almanac របស់កសិករ ដោយការចេញផ្សាយ បញ្ជីឈ្មោះសម្រាប់ព្រះច័ន្ទពេញលេញ ត្រូវបានបំផុសគំនិតដោយកុលសម្ព័ន្ធ អាមេរិកដើមនៅទសវត្សឆ្នាំ ១៩៣០ ។ វានឹងឈានដល់ទំហំពេញ របស់វានៅម៉ោង ៨ និង ១៧ នាទីថ្ងៃទី ២៨ ខែកុម្ភៈ ប៉ុន្តែវាហាក់ដូចជាពេញពីយប់នេះរហូតដល់ព្រឹកថ្ងៃអាទិត្យ៕ ដោយ៖លី ភីលីព