ព័ត៌មានអន្តរជាតិ

Biden អនុញ្ញាតិឲ្យអាមេរិក បើកការវាយប្រហារលើ ក្រុមយោធាគាំទ្រ ដោយអ៊ីរ៉ង់នៅក្នុងប្រទេសស៊ីរី

បរទេសៈ មន្ទីរប៉ង់តាហ្គោន នៅថ្ងៃសុក្រនេះ បានប្រកាសយោធាអាមេរិក ពិតជាបានបើកការវាយប្រហារ ទៅលើក្រុមយោធា ដែលមានការគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី ពិតមែនហើយ ជាលទ្ធផល ទីតាំងឈរជើងនៅតាមបណ្តោយព្រំដែន ជាច្រើនរបស់ពួកគេត្រូវ បានបំផ្លាសញ។

ប្រភពដដែលបានក៏បានសរសេរ ទៀតថា វាក៏បានត្រូវបានគេមើលឃើញថា ជាសកម្មភាពយោធាដំបូង ដែលត្រូវបានអនុញ្ញាតិឲ្យដោយប្រធានាធិបតី អាមេរិកលោក Joe Biden ហើយវាត្រូវ បានគេមើលឃើញផងដែរ វាបានកើតឡើង នៅក្រោយពេល ដែលមានហេតុការណ៍ វាយប្រហារជាច្រើនដែលធ្វើឡើង ប្រឆាំងទៅនឹងយោធាអាមេរិក និងយោធាសម្ព័ន្ធមិត្តរបស់ខ្លួន នៅក្នុងប្រទេសអ៊ីរ៉ាក់ផងដែរ។

រំលឹកដែរថាកាលពីថ្ងៃទី ១៥ខែកុម្ភៈ កន្លងទៅរ៉ូកែតជាច្រើនគ្រាប់ ត្រូវបានបាញ់ទៅក្នុងតំបន់មូលដ្ឋាន ទ័ពរបស់អាមេរិកនៅក្នុងខេត្ត Irbil ហើយជាលទ្ធផលពលរដ្ឋស៊ិវិល របស់អាមេរិកម្នាក់បានបាត់បង់ជីវិត និងយោធាអាមេរិក៦នាក់ទៀត ដែលបានទទួលរងរបួស ។

គ្រាប់រ៉ូកែតជាច្រើនទៀត ក៏ត្រូវបានបាញ់ ទៅដល់មូលដ្ឋានទ័ពអាមេរិក នៅទីក្រុងបាដាដព្រមទាំងតំបន់បៃតង ដែលគ្មានអាវុធគឺជាទីកន្លែងផ្ទះស្នាក់ របស់ក្រុមទូតរបស់អាមេរិក និងក្រុមមន្ត្រីទូតអន្តរជាតិ ជាច្រើនទៀតផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top