អាប់ឌីស អាបាបា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ថា មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺ និងបង្ការររោគប្រចាំទ្វីបអាហ្វ្រិក (Africa CDC) បានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩នៅក្នុងទ្វីបអាហ្វ្រិក បានកើនឡើងដល់៣.៨៥៦.៥៨១នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍ ។
លោក John Nkengasong នាយក CDC ប្រចាំទ្វីបអាហ្វ្រិក បានឲ្យដឹងថា នៅក្នុងអំឡុងពេលកែសម្រួលទិន្នន័យប្រចាំសប្តាហ៍ ទ្វីបអាហ្វ្រិក មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន១០២.៤៧០នាក់ ។
នាយក CDC ប្រចាំទ្វីបអាហ្វ្រិក បាននិយាយថា សរុបពលរដ្ឋចំនួន៣.៤២១.៥២៦នាក់ បានជាសះស្បើយពីជំងឺនៅទូទាំងទ្វីប ។
យោងតាមទីភ្នាក់ងារបានឲ្យដឹងថា តំបន់នៅអាហ្វ្រិកខាងត្បូង គឺជាកន្លែងដែលរងផលប៉ះពាល់ខ្លាំង ជាងគេដោយសារជំងឺកូវីដ១៩ ដែលមានអ្នកឆ្លងជំងឺច្រើនបំផុត បន្ទាប់មក តំបន់នៅអាហ្វ្រិកខាងជើង ។
បណ្តាប្រទេសនៅទ្វីបអាហ្រ្វិក ដែលរងនូវផលប៉ះពាល់ខ្លាំងបំផុតនោះ គឺ មានអាហ្វ្រិកខាងត្បូង ម៉ារ៉ុក ទុយនេស៊ី អេហ្ស៊ីប និងអេត្យូពី ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា