បរទេស ៖កងទ័ពជើងអាកាសសហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃសុក្រសប្ដាហ៍នេះថា យន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ B-1 របស់កងទ័ពអាកាសសហរដ្ឋអាមេរិក បានធ្វើបេសកកម្មBomber Task Force ដំបូង ចាប់តាំងពីបញ្ជូនទៅប្រទេសន័រវេសមក ហើយនេះជាការបង្ហាញកម្លាំងនៅក្បែរមូលដ្ឋានទ័ពជើងទឹករុស្ស៊ី។
តាមសេចក្តីរាយការណ៍ យន្តហោះទម្លាក់គ្រាប់នោះពីរគ្រឿង បានធ្វើដំណើរទៅដល់ប្រទេសន័រវេស កាលពីដើមសប្ដាហ៍នេះ ហើយយន្តហោះគាំទ្រនិងបុគ្គលិ កងទ័ពអាកាស ២០០នាក់ បានទៅដល់មូលដ្ឋានទ័ពអាកាស Orland ជាទីតាំងយន្តហោះចម្បាំង F-35 របស់ប្រទេសន័រវេស ក្នុងសប្ដាហ៍ទីមួយនៃខែកុម្ភៈ។
សេចក្តីថ្លែងការណ៍មួយ ពីកងទ័ពជើងអាកាសសហរដ្ឋអាមេរិកបាននិយាយថា នៅថ្ងៃសុក្រសប្ដាហ៍នេះ យន្តហោះទម្លាក់គ្រាប់នោះ បានធ្វើបេសកកម្មយុទ្ធសាស្ត្រជាមួយយន្តហោះចម្បាំង F-35 និងនាវាទ័ពជើងទឹកន័រវេស នៅក្នុងសមុទ្រន័រវេស។
គួរបញ្ជាក់ថា កាលកពីខែឧសភាឆ្នាំមិញនេះ យន្តហោះទម្លាក់គ្រាប់ B-1B របស់សហរដ្ឋអាមេរិក ធ្លាប់បានចូលរួមជាមួយយន្តហោះមកពីអង់គ្លេស ស៊ុយអែត ហូឡង់ និងន័រវេស សម្រាប់សមយុទ្ធនានា ដែលរួមមានទាំងការហោះហើរដំបូងនៃយន្តហោះ Lancer នៅលើប្រទេសស៊ុយអែតផងដែរ៕
ប្រែសម្រួល៖ប៉ាង កុង