ព័ត៌មានអន្តរជាតិ

ក្នុងរយៈពេល២៤ម៉ោង ប្រេស៊ីល មានអ្នកស្លាប់ដោយសារ ជំងឺកូវីដ១៩លើស ពី១.៣០០នាក់

រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ថា  ក្រសួងសុខាភិបាលបានរាយការណ៍កាលពីថ្ងៃសៅរ៍ថា ប្រទេសប្រេស៊ីល បានចុះក្នុងបញ្ជីដែលមានអ្នកស្លាប់ចំនួន១.៣៨៦នាក់ដោយសារវីរុសកូរ៉ូណា នៅក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់បានកើនឡើងដល់២៥៤.២២១នាក់ ។

ក្រសួងបានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺថ្មីមានចំនួន៦១.៦០២នាក់ ត្រូវបានគេរាយការណ៍ឲ្យដឹង ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់១០.៥១៧.២៣២នាក់ ។

ប្រទេសប្រេស៊ីល ជាប្រទេសជាប់លំដាប់លេខ២ដែលមានអ្នកស្លាប់ច្រើនជាងគេបំផុតដោយសារវីរុសកូរ៉ូណា បន្ទាប់ពីសហរដ្ឋអាមេរិក និងជាប់លំដាប់លេខ៣លើពិភពលោកដែលមានអ្នកឆ្លងជំងឺច្រើនបំផុត បន្ទាប់ពីសហរដ្ឋអាមេរិក និងឥណ្ឌា ។

រដ្ឋសៅប៉ូឡូ ជារដ្ឋដែលមានពលរដ្ឋរស់នៅច្រើនបំផុតនៅក្នុងប្រទេស គឺជារដ្ឋដែលរងគ្រោះធ្ងន់ធ្ងរជាងគេដោយសារជំងឺឆ្លងរាតត្បាត ដែលមានអ្នកឆ្លងជំងឺចំនួន២.០៣៧.២៦៧នាក់ និងមានអ្នកស្លាប់ចំនួន៥៩.៤២៨នាក់ បន្ទាប់មកមានរដ្ឋរីយ៉ូឌឺចាណេរ៉ូ ដែលមានអ្នកឆ្លងជំងឺចំនួន៥៨២.១៦៤នាក់ និងមានអ្នកស្លាប់ចំនួន៣៣.០៣៥នាក់ ។

គិតត្រឹមថ្ងៃសុក្រ ពលរដ្ឋប្រេស៊ីលចំនួន៦,៤លាននាក់បានទទួលការចាក់វ៉ាក់សាំងប្រឆំាងនឹងជំងឺកូវីដ១៩កម្រិតដំបូង ទន្ទឹមនឹងនេះដែរ ពលរដ្ឋ១,៨លាននាក់បានទទួលទាំងពីរកម្រិត ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top