ព័ត៌មានអន្តរជាតិ

ទម្ងន់អាចប៉ះពាល់ ដល់ភាពពេញវ័យ យ៉ាងដូចម្តេច ៖ ការសិក្សាក្មេងស្រីធាត់ ចាប់ផ្តើមមានរដូវ ឆាប់ ប៉ុន្តែមានការវិវឌ្ឍ ដើមទ្រូងយឺត

អាមេរិក ៖ ការសិក្សាថ្មីមួយ បានរកឃើញថា ក្មេងស្រី ដែលមានមាឌធាត់ ឈានចូលវ័យជំទង់ បានបង្កើនកម្រិត អរម៉ូន អាចនាំឲ្យពួកគេចាប់ផ្តើមមានរដូវ មុនពេលដែលពួកគេមាន អាយុស្គម ខណៈការវិវឌ្ឍដើមទ្រូងយឺត ជាងអាយុទៅវិញ នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល។

ក្មេងស្រីដែលលើសទម្ងន់ ក៏មានហានិភ័យខ្ពស់ នៃវដ្តរដូវមិនទៀងទាត់ ហើយការវិវឌ្ឍន៍សុដន់ ដែលពន្យារពេលការកើតមុន និងសក់នៅលើដងខ្លួនដុះច្រើន ពេកអំឡុងពេលពេញវ័យ ។ ការស្រាវជ្រាវពីមុន ក៏បានរកឃើញថា ក្មេងដែលមានវ័យជំទង់ ចាប់ផ្តើមមានភាពពេញវ័យមុននេះ ប៉ុន្តែការសិក្សាថ្មីនេះគឺជាភស្តុតាងដំបូង ដែលបញ្ជាក់ពីមូល ហេតុអាចកើតមាន ។

ក្រុមអ្នកស្រាវជ្រាវ មកពីវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ សុខាភិបាលបរិស្ថាន (NIEHS) បានសិក្សាលើក្មេងស្រីចំនួន ៩០ នាក់ដែលមានអាយុចន្លោះពី៨ ទៅ ១៥ ឆ្នាំ ចំនួន៣៦ នាក់គឺធាត់ និង ៥៤ នាក់មានទម្ងន់ធម្មតា ។ ពួកគេត្រូវបានតាមដានជាទៀង ទាត់ក្នុងរយៈពេល ៤ ឆ្នាំជាមួយគ្រូពេទ្យជំនាញ ត្រូវចំណុចសុដន់ និងតំបន់អាងត្រគៀក ក៏ដូចជាវាស់កម្រិតអរម៉ូនពីគំរូឈាម ហើយក្មេងស្រីម្នាក់ៗ ក៏បានបង្ហាញនៅពេលពួក គេមានរដូវដំបូង។

លោកវេជ្ជបណ្ឌិត Natalie Shaw បាននិយាយថា ក្មេងស្រីដែលមានខ្លាញ់ ក្នុងខ្លួនសរុបកើន ឡើងកម្រិតខ្ពស់ នៃអរម៉ូនបន្តពូជ ដែលរួមមានអរម៉ូនរំញោចឬស (FSH), Inhibin B និងអរម៉ូនដូចបុរស តេស្តូស្តេរ៉ូន ៕ ដោយ៖លី ភីលីព

Most Popular

To Top