ព័ត៌មានអន្តរជាតិ

អតីតប្រធានាធីបតី​បារាំង​ លោក សាកូហ្ស៊ី ត្រូវតុលាការផ្តទ្ទាទោស ឱ្យជាប់ពន្ធនាគារ ៣ឆ្នាំ ពីបទពុករលួយ

បរទេស ៖ អតីតប្រធានាធិបតីបារាំង លោក នីកូឡា សាកូហ្ស៊ី និងអតីតសហការីពីរនាក់ ត្រូវបានកាត់ទោស ឱ្យជាប់ពន្ធនាគារ រយៈពេល ៣ ឆ្នាំ ដោយពីរនាក់ ត្រូវបានព្យួរទោស ពីបទពុករលួយ ។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយ នៅយប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា លោក សាកូហ្ស៊ី អាយុ ៦៦ឆ្នាំ ត្រូវបានគេរកឃើញថា មានកំហុសពីបទសូកប៉ាន់ ចៅក្រម លោក Gilbert Azibert ដោយផ្តល់ការងារ ដ៏មានកិត្យានុភាពមួយ នៅទីក្រុងម៉ូណាកូ ជាថ្នូរនឹងព័ត៌មាន អំពីការស៊ើបអង្កេតព្រហ្មទណ្ឌ ចូលក្នុងគណបក្ស នយោបាយរបស់លោក ។

លោក Thierry Herzog និង Azibert ដែលជាអតីតមេធាវី របស់លោកសាកូហ្ស៊ី ក៏បានទទួលទោសដូចគ្នា។

នៅក្នុងសេចក្តីសម្រេច ចៅក្រមបាននិយាយថា លោក នីកូឡាស់ សាកូហ្ស៊ី អាចត្រូវឃុំខ្លួនក្នុងផ្ទះដោយភ្ជាប់ ជាមួយតាមដានស្លាកអេឡិចត្រូនិច។ គេរំពឹងថាអតីត ប្រធានាធិបតីបារាំងរូបនេះ នឹងប្តឹងឧទ្ធរណ៍ ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top