បរទេស៖ កងកម្លាំងទ័ពអាកាសរបស់អូស្ត្រាលីឬ RAAF ជាមួយនឹងក្រុមហ៊ុន Boeing នៅថ្ងៃអង្គារនេះបានឈានទៅដល់ការបញ្ចប់ទៅយ៉ាងជោគជ័យក្នុងការធ្វើការហោះសាកល្បង យន្តហោះចម្បាំងគ្មានមនុស្សបើកប្រភេទថ្មីមួយរបស់ខ្លួនដែលត្រូវបាន ឌីសាញឡើងមានរូបរាងស្រដៀងយន្តហោះចម្បាំងធម្មតាដែរ ប៉ុន្តែដោយមានអ្នកបញ្ជាពីក្រោយ។
យន្តហោះដែលមានឈ្មោះថា Loyal Wingman គឺត្រូវបានគេស្គាល់ថាជាយន្តហោះយោធាដំបូងដែលត្រូវបានឌីសាញនិងផលិតឡើងនៅក្នុងប្រទេសអូស្ត្រាលីអស់រយៈពេល ៥០ឆ្នាំចុងក្រោយ
នេះនិងត្រូវបានធ្វើតេស្តនៅក្រោម ប្រព័ន្ធបញ្ជានៃក្រុមហ៊ុន Boeing ចេញពីស្ថានីយគ្រប់គ្រងនៅក្នុងភាគខាងត្បុង នៃប្រទេសអូស្ត្រាលី។
រដ្ឋាភិបាលអូស្ត្រាលីត្រូវបានគេដឹងថា បានចំណាយប្រាក់វិនិយោគប្រមាណជា៤០លានអូស្ត្រាលីឬប្រមាណ ជា៣១លានដុល្លារអាមេរិកនៅក្នុងកិច្ចការងារអភិវឌ្ឍនិងផលិតយន្តហោះ មួយនេះហើយ
ដែល Boeing ក៏បាននិយាយផងដែរវានឹងអាចធ្វើការកែប្រែទៅតាមការចង់បានរបស់អតិថិជនរបស់ខ្លួននៅ លើទីផ្សារជាសកលផងដែរ។
Loyal Wingman ត្រូវបានគេដឹងទៀតដែរថាមានប្រវែងប្រមាណជា១១,៦ម៉ែត្រនិងអាចហោះបាន ក្នុងល្បឿនរហូតទៅដល់៣ ៧០៤គីឡូម៉ែត្រក្នុងមួយម៉ោងនិង អាចបំពាក់អាវុធជាច្រើនដូច ទៅនឹងយន្តហោះចម្បាំងធម្មតាផងដែរ៕ ប្រែសម្រួល៖ស៊ុនលី