ព័ត៌មានអន្តរជាតិ

សិង្ហបុរីត្រៀមប្រើប្រាស់ នាវាគ្មានអ្នកបើកបរដើម្បី ថែរក្សាព្រំដែនទឹកនៅចុងឆ្នាំនេះ

បរទេស៖ យោងតាមការចេញរបស់កាសែត ចិនដេលីនៅថ្ងៃចន្ទនេះ នៃប្រទេសសិង្ហបុរីឬ RSN នឹងធ្វើការដាក់ពង្រាយនាវាគ្មាន មនុស្សបើករបស់ខ្លួនចំនួន៤គ្រឿងដើម្បីឲ្យធ្វើកិច្ចការងារ ឃ្លាំមើលសន្តិសុខតាមព្រំដែន នៅចុងឆ្នាំនេះ។

នៅពេលដែលវានឹងត្រូវដាក់ឲ្យប្រតិបត្តិការ នោះនាវាទាំងនោះនឹងធ្វើការឃ្លាំមើលស៊ើបអង្កតព្រមទាំងការងាររំខាន មុខសញ្ញាសង្ស័យទាំងឡាយ
នៅតាមបណ្តោយព្រំដែនទឹករបស់ ខ្លួនហើយលើសពីនោះគេក៏នឹងបំពាក់ជាមួយនឹងឧបករណីបំពងសម្លេងខ្នាត យក្សម៉ាស៊ីនស្រាវជ្រាព្រមទាំងកាំភ្លើង
ទំហំ១២,៧មីលីម៉ែត្រផងដែរ។

យោងតាមការប្រកាសរបស់ក្រសួងការពារជាតិ សិង្ហបុរី MINDEF បានថ្លែងនៅថ្ងៃទី១ខែមិនានេះថា ទោះបីជាយ៉ាងណាក្តីនាវិកចំនួន ២នាក់នឹងត្រូវដាក់
ឲ្យធ្វើការជាមួយនឹងនាវាទាំងនោះ ពីច្រាំងទៅដើម្បីអាចបំពេញការងារ ទាំងនេះបាន៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top