ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ត្រូវគេរំពឹងថា នឹងបន្តជំនួញ នៅតាមព្រំដែនចិន

បរទេស ៖ ប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ អាចនឹងបន្តជំនួញតិចតួច ជាមួយពិភពលោកខាងក្រៅវិញ យ៉ាងយូរបំផុត នៅក្នុងខែមេសា ហើយផែនការ សេដ្ឋកិច្ច៥ឆ្នាំ របស់លោក គីម ជុងអ៊ុន អាចនឹងកំពុងជំរុញ ឲ្យមានការផ្លាស់ប្តូរ ។

វិទ្យាស្ថានគោលនយោបាយអន្តរជាតិ កូរ៉េ របស់ប្រទេសកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃពុធ ក្នុងរបាយការណ៍ថ្មី ស្តីពីជំនួញចិន និងកូរ៉េខាងជើងថា កូរ៉េខាងជើងអាច នឹងបើកព្រំដែនជាអន្លើរៗវិញ ដើម្បីនាំចូលទំនិញសំខាន់ៗ នៅចន្លោះខែមេសានិងខែមិថុនា ។

ទីភ្នាក់ងារសារព័ត៌មាន News 1 បានរាយការណ៍ថា កូរ៉េខាងជើងបានធ្វើជំនួញ ជាបន្តបន្ទាប់នៅក្នុងឆ្នាំ២០២០ មុនពេលបិទព្រំដែន ខ្លួនជាប់ប្រទេសចិន នៅក្នុងខែធ្នូ ហើយយោងតាមវិទ្យាស្ថាន គោលនយោបាយអន្តរជាតិកូរ៉េ របស់ប្រទេស កូរ៉េខាងត្បូង ការបិទព្រំដែន រយៈពេលយូរ បង្កឲ្យមានឥទ្ធិពល អាក្រក់ដល់សេដ្ឋកិច្ច ។

របាយការណ៍ បាននិយាយយ៉ាងដូច្នេះថា “ក្រោយអគ្គលេខាធិការ កូរ៉េខាងជើង គីម ជុងអ៊ុន ចាត់ទុកប្រជាជនជា ចម្បង នៅក្នុងអំឡុង សមាជបក្សលើកទី៨នោះ វាត្រូវបានគេរំពឹងថា ការនាំចូលទំនិញ ប្រើប្រាស់នានា ដែលរួមមានទាំងចំណីអាហារ ម៉ាស៊ីននិងសាប៊ូ អាចនឹងកើតមាន” ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top