ចិន៖ ការស្រាវជ្រាវថ្មីមួយ បានបង្ហាញថា ថនិកសត្វរាប់សិបក្បាល នៅលើពិភពលោករួមមាន សត្វសេះ សត្វផ្សោត និងសត្វពពែអាចឆ្លងវីរុស SARS-CoV-2 ជាប្រភេទវីរុស បណ្តាលឲ្យក្លាយជាមេរោគ Covid-19 នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ក្រុមអ្នកស្រាវជ្រាវចិន បានវិភាគកោសិកាសត្វ នៅក្នុងមន្ទីរពិសោធន៍ដើម្បីកំណត់ថា តើមានឧបករណ៍ ACE2 ជួយសម្រួលដល់ការឆ្លង។ ឧបករណ៍ ACE2 មានរាង ដែលត្រូវនឹងផ្នែកខាងក្រៅនៃមេរោគ ផ្តល់ឲ្យវានូវផ្លូវចូលទៅក្នុងចរន្តឈាម ចំពោះលទ្ធផលរបស់ក្រុមនេះ បង្ហាញពីថនិកសត្វចំនួន ៤៤ ប្រភេទផ្សេងទៀត ក្រៅពីមនុស្សរួមទាំងសត្វចិញ្ចឹមសត្វពាហនៈ និងសត្វរកឃើញនៅសួនសត្វ និងអាងចិញ្ចឹមត្រី។

ក្រុមអ្នកជំនាញនិយាយថា ក្នុងចំណោមសត្វទាំងនោះ មានសត្វស្វា Gorillas ត្រីបាឡែន សត្វរមាសសេះ ឆ្មា ពពែ សត្វកណ្តុរ Hamsters គោ ក្របី ខ្លាឃ្មុំផេនដា និងខ្លារខិនជាដើម ដែលសត្វទាំងនេះ អាចឆ្លងវីរុសនេះ។ ការសិក្សាបានបង្ហាញថា មេរោគ Covid-19 អាចត្រូវបានចែកចាយច្រើន ជាងអ្វីដែលបានគិតពីមុន។

អ្នកស្រាវជ្រាវបាននិយាយថា យើងបានរកឃើញថា SARS-CoV-2 មានសក្តានុពល ក្នុងការឆ្លងរាលដាលដល់ពពួកសត្វ ថនិកសត្វជាច្រើនប្រភេទ រួមទាំងសត្វចិញ្ចឹម និងសត្វ ដែលត្រូវបានរកឃើញជាទូទៅ នៅក្នុងសួនសត្វ និងជលផល។ ប្រភេទសត្វទាំងនោះ អាចមានហានិភ័យ ចំពោះការឆ្លងពីមនុស្សទៅសត្វ ឬពីសត្វទៅសត្វដោយ SARS-CoV-2៨។
ការសិក្សារបស់យើង គូសបញ្ជាក់ពីសារសំខាន់ នៃការហាមឃាត់ការធ្វើពាណិជ្ជកម្ម និងការប្រើប្រាស់សត្វព្រៃខុសច្បាប់ និងការពង្រឹងសារសំខាន់ នៃការស្ទង់មតិសត្វ ក្នុងទំនាក់ទំនងជិតស្និទ្ធជាមួយមនុស្ស ដែលជាអាងស្តុកទឹកហ្សូណូដ៏មានសក្តានុពល ដើម្បីការពារការផ្ទុះឡើង នាពេលអនាគត៕
