អាដែន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ថា មន្ត្រីយោធាមួយរូបបានប្រាប់ដល់ទីភ្នាក់ងារស៊ិនហួថា ឆាកប្រយុទ្ធគ្នាដ៏សាហាវ រវាងកម្លាំងរបស់រដ្ឋាភិបាលយេមែន និងក្រុមហ៊ុន Houthi នៅក្នុងតំបន់ខុសៗគ្នា នៅក្នុងអំឡុងពេល២៤ម៉ោងកន្លងទៅនេះ និងបានសម្លាប់មនុស្សអស់ជាច្រើននាក់ ។
ប្រភពពីយោធាក្នុងស្រុក ដែលបានស្នើសុំមិនបញ្ចេញឈ្មោះថា “មានការតម្លើងសាច់ដុំដាក់គ្នា ដែលក្នុងតំបន់ជាច្រើនផ្ទុះគ្រាប់ គឺនៅខេត្ត Taiz ស្ថិតនៅភាគនីរតីនៃប្រទេស និងមានការប្រយុទ្ធគ្នាដ៏ខ្លំាងផងដែរនៅខេត្តចម្រាញ់យកប្រេង Marib ។
ប្រភពបានបញ្ជាក់ថា “ក្រុហួធី បានបន្តគ្រប់គ្រងរាល់ប្រតិបត្តិការបស់យោធា់ ប្រឆំាងនឹងតំបន់ដែលគ្រប់គ្រងដោយរដ្ឋាភិបាល នៅខេត្ត Marib និង Taiz ដែលប៉ុនប៉ងដើម្បីដណ្តើមយកសមិទ្ធិផលថ្មីទៀតពីយោធា” ។
គាត់បាននិយាយថា ក្រុមសកម្មប្រយុទ្ធជិត៦០នាក់ និងកងទ័ពរបស់រដ្ឋាភិបាល៣៤នាក់ ត្រូវបានសម្លាប់នៅក្នុងអំឡុងពេល់២៤ម៉ោងកន្លងទៅនេះ ដែលមានការប្រយុទ្ធគ្នាខ្លាំងនៅខេត្ត Marib ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា