ព័ត៌មានអន្តរជាតិ

ឈីលី មានអ្នកស្លាប់ដោយសារ ជំងឺកូវីដ១៩ កើនឡើងលើសពី ២១.០០០នាក់

សាន់ទីយ៉ាហ្គោ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលរបស់ប្រទេសឈីលី បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា ប្រទេសឈីលី មានអ្នកស្លាប់លើសពី២១.០០០នាក់ ដោយសារវីរុសកូរ៉ូណា (ជំងឺកូវីដ១៩) ។

ក្រសួងបានឲ្យដឹងថា ករណីថ្មីមានចំនួន៥.០៣៧នាក់ ត្រូវបានគេរាយការណ៍ឲ្យដឹង ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់៨៥០.៤៨៣នាក់ ជាមួយគ្នានេះដែរ មានពលរដ្ឋចំនួន២៧.៥២៣នាក់ នៅសម្រាកព្យាបាល និង៨០១.៥៣៧នាក់បានជាសះស្បើយពីជំងឺ ។

លើសពីនេះ កាលពីថ្ងៃមុន មានអ្នកស្លាប់ផ្សេងទៀតចំនួន៨០នាក់ដែលបានកត់ត្រា ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺកើនឡើងដល់២១.០០៨នាក់ ។

លោក Enrique Paris រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឲ្យដឹងថា “ជំងឺឆ្លងរាតត្បាត បានថមថយ ហើយនឹងបន្តថយចុះថែមទៀត” រួមទាំង បញ្ហាសុខភាពខួរក្បាល ។ យើងគាំទ្រដល់វិស្សមកាល ប៉ុន្តែ អកុសល ឃើញច្បាស់ក្នុងអំឡុងពេលឈប់សម្រាក មានឥរិយាបទសង្គម ដែលមិនរំពឹងថា តាមបទដ្ឋានអនាម័យ” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top