បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតចិនដេលីនៅថ្ងៃចន្ទនេះ បានឲ្យដឹងថា គោលដៅទេសចរណ៍សំខាន់ របស់សកលលោក១ក្នុងចំណោម៣ ត្រូវបានបិទដំណើរការរបស់ខ្លួនទាំងស្រុងសម្រាប់ ភ្ញៀវទេសចរណ៍អន្តរជាតិ ពីព្រោះតែបញ្ហារាតត្បាតកូវីដ។
សេចក្តីប្រកាសដែលត្រូវបាន ចេញផ្សាយដោយអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការងារទេសចរណ៍ នៅថ្ងៃនេះ ហើយដោយបន្ថែមទៀតថា ទោះបីជាមានការលើកលែង បម្រាមនៃការធ្វើដំណើរពីសំណាក់ រដ្ឋាភិបាលនានានៅលើ លោកក្តីតាំងតែពីឆ្នាំមុន ប៉ុន្តែការកែប្រែទំនោរ របស់ភ្ញៀវទេសចរណ៍អន្តរជាតីគឺ នៅតែមិនអាចមានប្រសិទ្ធភាពនោះដែរ។
![](https://lookingtoday.com/wp-content/uploads/2021/03/photo_2021-03-09_10-48-01-1024x682.jpg)
គិតត្រឹមខែកុម្ភៈនេះទីតាំងគោលដៅ ទេសចរណ៍ជាសកលចំនួន៦៩ ក្នុងចំណោមទីតាំងគោលដៅសរុបទាំង២១៧ របស់ពិភពលោកឬប្រមាណជា ៣២ភាគរយ ត្រូវបានបិទដំណើរទាំងស្រុង សម្រាប់ភ្ញៀវដែល ក្នុងនោះគេអាចមើលឃើញថា មានចំនួន៣០កន្លែង នៅក្នុងទ្វីបអាស៊ីនិងអាស៊ីប៉ាស៊ីហ្វិកចំនួន ១៥នៅអ៊ឺរ៉ុបនិង ១១កន្លែងទៀតនៅអាហ្វ្រិក។
ក្នុងនោះផងដែរតួលេខក៏បានបង្ហាញដែរថា ដោយសារតែបញ្ហាកូវីដ ឧស្សាហកម្មទេសចរណ៍លើលោក បានបាត់បង់ប្រាក់ចំណូលប្រចាំឆ្នាំដល់ទៅ ១,៣ទ្រីលានដុល្លារ កាលពីឆ្នាំទៅពោលគឺមានចំនួនច្រើនជាង ១១ដងនៃការ បាត់បង់ប្រាក់ចំណូលដែល ធ្លាប់មានកាលពីឆ្នាំ២០០៩ ជាគ្រាពិភពលោកជួបបញ្ហា វិបត្តសេដ្ឋកិច្ចពិភពលោកផងដែរ ៕
ប្រែសម្រួល៖ ស៊ុន លី
![](https://lookingtoday.com/wp-content/uploads/2020/08/1-2.png)