ព័ត៌មានអន្តរជាតិ

កាំភ្លើងបុរាណ និងស្បែកជើង ស្ថិតក្នុងចំណោម កំណប់ទ្រព្យ នៃវត្ថុថ្មីរកឃើញពី កប៉ាល់លិចដឹកទំនិញ

ស្កុតលែន ៖ របស់របរមួយ ចំនួនរួមមានកាំភ្លើងខ្លី សម័យបុរាណ និងស្បែកជើង តែមួយគត់ ស្ថិតក្នុងចំណោម កំណប់ទ្រព្យមហាសាល ដែលត្រូវបានរកឃើញ នៅក្នុងកប៉ាល់ដឹកទំនិញ ដែលលិចក្នុងពេលតែមួយ បង្ហាញចម្រូង ចម្រាសរបស់Elgin Marbles នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។

អ្នកបុរាណវិទ្យា ដែលធ្វើការ នៅក្រសួងវប្បធម៌ និងកីឡានៃHellenic កំពុងស៊ើបអង្កេតការសាកល្បង នៃនាវា Mentor ចាប់តាំងពីឆ្នាំ ២០១១ ដើម្បីស្វែងរកវត្ថុបុរាណ ។ កប៉ាល់ដែលលិចនោះជា របស់ Thomas Bruce, Earl នៃ Elgin ជាអភិជនរបស់ស្កុតលែន បានដឹកវត្ថុបុរាណ ចេញពី Parthenon នៅដើមសតវត្សរ៍ទី ១៩ ។ នាវា Mentor បានលិចនៅជិតកោះ Kythira របស់ប្រទេសក្រិក កាលឆ្នាំ១៨០២ នៅពេលដឹកជញ្ជូនថ្មម៉ាប និងវត្ថុបុរាណផ្សេងៗទៀត ដោយវត្ថុទាំងអស់ ត្រូវបានរកឃើញ ក្នុងរយៈពេល២ឆ្នាំ បន្ទាប់ហើយបានដឹកទៅកាន់ប្រទេស អង់គ្លេស តាមការបញ្ជាទិញរបស់ Horatio Nelson ។

អ្នកជំនាញខាងបុរាណវិទ្យា នៅក្រោមទឹកលោកវេជ្ជបណ្ឌិត Dimitris Kourkoumelis បានមានប្រសាសន៍ថា ពួកគេបានរកឃើញ វត្ថុជាច្រើនតាំងពីឆ្នាំ ២០១១ ប៉ុន្តែគោលដៅ នៃការសិក្សា គឺដើម្បីស្វែងយល់បន្ថែមអំពីនាវានេះ ។ ការរកឃើញថ្មីៗ រួមមានស្បែកជើង ខ្សែក្រវ៉ាត់ កាក់ បំណែកអុកក្រវិល ក៏ដូចជាប្រដាប់ប្រដាធ្វើម្ហូប និងឧបករណ៍ផ្សេងៗទៀត ។
The Mentor ត្រូវបានប្រើដោយ Bruce ដើម្បីយកវត្ថុបុរាណទៅអង់គ្លេស ខណៈលោកឈរជើងនៅ Constantinople ក្នុងនាមជាឯកអគ្គរដ្ឋទូត អង់គ្លេស ប្រចាំចក្រភពអូតូម៉ង់។ នៅពេលវាលិច មានមនុស្ស រាប់សិបនាក់នៅលើនាវា ហើយពួកគេទាំងអស់គ្នា បានរស់រានមានជីវិត ដោយមានជំនួយ ពីអ្នកស្រុកកោះនេះ ។

វាត្រូវបានគេយករូបចម្លាក់ ធ្វើពីថ្មម៉ាបដែលបាក់បែកពី Parthenon រងការខូចខាតយ៉ាងធ្ងន់ធ្ងរ នៅក្នុងទីក្រុង Athens ត្រូវបានគេស្គាល់ថា ជា Elgin Marbles ត្រូវបានដាក់បង្ហាញយ៉ាង ចម្រូងចម្រាសនៅក្នុងសារមន្ទីរ អង់គ្លេសនៅទីក្រុងឡុង ៕ដោយ ៖ លី ភីលីព

Most Popular

To Top