ព័ត៌មានអន្តរជាតិ

Panasonic ចាយលុយជិត៦,៥ ពាន់លានដុល្លារ ទិញយកក្រុមហ៊ុន Blue Yonder

បរទេស ៖ ក្រុមហ៊ុនយក្ស Panasonic Corp នៅថ្ងៃចន្ទនេះ ត្រូវបានកាសែតចិនដេលី ចេញផ្សាយថា នឹងចាយលុយដល់ទៅ៧០០លានពាន់លាន់ យេន ឬ៦,៤៥ពាន់ លានដុល្លារ ក្នុងការទិញយកក្រុមហ៊ុន ប្រព័ន្ធកំព្យូទ័រ ដែលមានឈ្មោះថា Blue Yonder គឺជាកិច្ចព្រមព្រៀង ទិញលក់ធំបំផុត ដែលក្រុមហ៊ុនជប៉ុនមួយនេះ មិនធ្លាប់ធ្វើឡើយគិតចាប់ តាំងតែពីឆ្នាំ២០១១ ។

គួរឲ្យដឹងដែរថា កាលពីឆ្នាំទៅក្រុមហ៊ុន Panasonic បានបញ្ជាទិញយកភាគហ៊ុន ២០ភាគរយពី Blue Yonder ក្នុងតម្លៃប្រមាណជា ៨៦ពាន់លានយេនហើយឆ្នាំនេះ បានក្លាយទៅជាដំណាក់ កាលចុងក្រោយ ក្រុមហ៊ុនជប៉ុន នេះ ក៏បានបញ្ជាទិញយកភាគហ៊ុនទាំងអស់ ដែលរួមមានទាំងភាគហ៊ុន របស់ Blackstone Group Inc ផងដែរ ។

តាមការបញ្ជាក់របស់ Nikkei ក៏បានបញ្ជាក់ដែរថា ការសម្រេចចិត្តចុងក្រោយ របស់ក្រុមហ៊ុន Panasonic គឺត្រូវបានធ្វើឡើង នៅក្នុងគោលបំណង ដើម្បីអាចពង្រឹងអាជីវកម្មផលិតគ្រឿងបន្លាស់កំព្យូទ័រ ជាមួយនឹងប្រព័ន្ធកម្មវិធីកំព្យូទ័រ ព្រមទាំងឧបករណ៍ sensor និងឧបករណ៍កំព្យូទ័រផ្សេងទៀត ដែលនឹងអាចជួយបង្កើន ប្រសិទ្ធភាពប្រតិបត្តិការណ៍ របស់ក្រុមហ៊ុនផងដែរ ។

ទោះបីជាយ៉ាងណាក្តី កិច្ចព្រមព្រៀងនេះ គឺមិនមានទំហំធំជាងកិច្ចព្រមព្រៀងធំបំផុត ដែលធ្លាប់បានធ្វើឡើង ដោយ Panasonic និង Sanyo នោះដែរ កាលពីឆ្នាំ២០១១ ដែលគ្រានោះវាត្រូវបានគេមើលឃើញថា មានទំហំរហូតទៅដល់ ៨០០ពាន់លានយេន ឯណោះ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top