ព័ត៌មានអន្តរជាតិ

ឧបនាយករដ្ឋមន្ត្រី​ វៀតណាម ស្នើឱ្យស៊ើបអង្កេត ឱ្យបានឆាប់ ករណីមានស្ត្រី ជាជនបរទេស ជាច្រើននាក់ ដែលត្រូវបានគេបំពានផ្លូវភេទ នៅក្នុងសង្កាត់ តាយហូ

ហាណូយ ៖ ឧបនាយករដ្ឋមន្ត្រី វៀតណាម លោក ទ្រួង ហូញប៊ិញ កាលពីថ្ងៃសុក្រ បានស្នើឱ្យអាជ្ញាធរ ក្រុងហាណូយ ស៊ើបអង្កេត យ៉ាងឆាប់រហ័ស នូវរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយដែលថា មានស្ត្រីជាជនបរទេស ជាច្រើននាក់ ដែលត្រូវបានគេរំលោភបំពានផ្លូវភេទ នៅក្នុងសង្កាត់ តាយហូ។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងសារាចរណែនាំកាលពីថ្ងៃទី ៥ ខែមីនា លោកប៊ិញបានកត់សម្គាល់ថា បណ្តាញព័ត៌មានក្នុងស្រុកជាច្រើន បានចុះផ្សាយនូវរឿងរ៉ាវ ជាច្រើនដោយនិយាយថា ចាប់តាំងពីចុងខែមករា រហូតដល់ខែកុម្ភៈឆ្នាំ ២០២១ មានក្រុមបុរសពាក់ម៉ាសមុខ បើកម៉ូតូ ហើយបិទស្លាកលេខ នៅសង្កាត់ តាយហូ បានបំពានផ្លូវភេទលើ ស្ត្រីបរទេសជាច្រើនាក់ រួមទាំងស្រ្តីជាជនជាតិវៀតណាម មួយចំនួនផង។

ស្ត្រីមួយចំនួនធំ ត្រូវបានគេរាយការណ៍ថា ជាជនរងគ្រោះ នៃការយាយីដែលនាំឱ្យមានការពិត ដែលថាស្ត្រីបរទេសជាច្រើន ដែលរស់នៅក្នុងទីក្រុង ហាណូយ មានអារម្មណ៍ភ័យខ្លាច នៅពេលពួកគេនៅសង្កាត់ តាយហូ ហើយមិនហ៊ាន ចេញក្រៅនៅពេលដែលងងឹត” ។

ឧបនាយករដ្ឋមន្រ្តីលោក ទ្រូង ហួញប៊ិញ បានស្នើឱ្យគណៈកម្មាធិការ ប្រជាជនក្រុង ហាណូយ ត្រូវដឹកនាំអាជ្ញាធរឱ្យផ្ទៀងផ្ទាត់ របាយការណ៍នេះឱ្យបានឆាប់រហ័ស និងចាត់វិធានការ ឱ្យបានតឹងរឹង ចំពោះជនល្មើស ក៏ដូចជាផ្សព្វផ្សាយ ជាសាធារណៈនូវលទ្ធផល នៃការស៊ើបអង្កេតលើប្រព័ន្ធផ្សព្វផ្សាយធំៗ ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top