ព័ត៌មានអន្តរជាតិ

WHO អំពាវនាវ ឱ្យមានការពង្រឹងភាព ជាអ្នកដឹកនាំរបស់ស្ត្រី ក្នុងកំឡុងពេលមានជំងឺ រាតត្បាតកូវីដ-១៩

ហ្សឺណែវ ៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃច័ន្ទម្សិលមិញនេះ ដែលជាទិវាសិទ្ធិនារីអន្តរជាតិ បានអំពាវនាវឱ្យពង្រឹងភាព ជាអ្នកដឹកនាំរបស់ស្ត្រី ដើម្បីអនាគតស្មើភាពគ្នា នៅក្នុងពិភព អំឡុងពេលកំពុងមានជំងឺ រាតត្បាតកូវីដ-១៩ ។

ប្រធានបទនៃឆ្នាំនេះ –“ ស្ត្រីក្នុងភាពជាអ្នកដឹកនាំ ការសម្រេចបាននូវអនាគតស្មើភាពគ្នា នៅក្នុងពិភពកូវីដ-១៩” សម្រាប់ថ្ងៃពិសេសនេះ អគ្គនាយកអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus បានឲ្យដឹង នៅក្នុងសន្និសីទសារព័ត៌មានមួយថា វឌ្ឍនភាពលើសមភាពយេនឌ័រ បានថយចុះក្នុងអំឡុង ពេលនៃជំងឺរាតត្បាតកូវីដ – ១៩ ។

លោកបានលើកឡើងថា “យើងបានឃើញអំពើហឹង្សាកើនឡើងចំពោះស្ត្រី និងការកាត់បន្ថយការទទួល បានសេវាសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ”។

លោកថា “បើនិយាយជារួមការខាតបង់ការងារ មានខ្ពស់ចំពោះស្ត្រី មានច្រើនជាងបុរស ស្ត្រីក៏បានទទួលបន្ទុកបន្ថែម និងមិនសមាមាត្រ នៃការថែទាំសម្រាប់កុមារ មនុស្សចាស់ និងក្នុងការថែរក្សាសុខភាព” ។

ទោះយ៉ាងណាយោងទៅតាមកំណត់ត្រា របស់អង្គការសុខភាពពិភពលោក ស្ត្រីមានចំនួនជិត ៧ នាក់ក្នុងចំណោម ១០ នាក់ ដែលបានរាយការណ៍ថា មានការឆ្លងមេរោគរបស់បុគ្គលិកសុខាភិបាល ដោយឆ្លុះបញ្ចាំងពីការពិតដែលថា ស្ត្រីមានប្រហែល ៧០ ភាគរយនៃកម្លាំងពលកម្មសុខភាពពិភពលោក។

ដើម្បីលើកកម្ពស់ សមភាពយេនឌ័របន្ថែមទៀត អង្គការសុខភាពពិភពលោក បានចាប់ផ្តើមកាលពីដើមខែកុម្ភៈ នូវគំនិតផ្តួចផ្តើមកម្លាំងពលកម្ម និងការថែរក្សាសុខភាព សមភាពយេនឌ័រដើម្បីបង្កើនសមាមាត្រស្ត្រី នៅក្នុងភាពជាអ្នកដឹកនាំសុខភាព និងការថែទាំ លើកកម្ពស់ប្រាក់ខែស្មើគ្នា និងធានានូវលក្ខខណ្ឌការងារ ប្រកបដោយសុវត្ថិភាព និងសមរម្យ សម្រាប់បុគ្គលិកសុខាភិបាល និងបុគ្គលិកថែទាំ។

ដើម្បីប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ លោក Tedros បានប្រកាស កាលពីថ្ងៃច័ន្ទថា អង្គការសុខភាពពិភពលោក កំពុងដាក់ចេញនូវគំនិតផ្តួចផ្តើម ជំងឺមហារីកសុដន់សកល ដើម្បីកាត់បន្ថយអត្រាមរណភាព ពីជំងឺមហារីកសុដន់ឱ្យបាន ២,៥ ភាគរយជារៀងរាល់ឆ្នាំរហូតដល់ឆ្នាំ២០៤០ ដែលអាចជួយសង្គ្រោះជីវិតមនុស្សបានចំនួន ២,៥ លាននាក់៕

ដោយ ឈូក បូរ៉ា

Most Popular

To Top