បរទេស ៖ មុននេះ សមាជិកសភា មកពីគណបក្ស សាធារណរដ្ឋ នៅក្នុងរដ្ឋ Idaho បានលុបចោល វិធានការមួយ តាមរយៈសភាតំណាងរាស្រ្ត របស់ខ្លួន ដែលនឹងរារាំងរាល់អាណត្តិ ដែលតម្រូវឱ្យពាក់ម៉ាស ពីការអនុវត្តដោយអង្គភាព រដ្ឋាភិបាល។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា រូបភាពវីដេអូ នាពេលថ្មីៗនេះបានបង្ហាញថា ក្មេងៗ ជនជាតិអាមេរិកាំងរាប់សិបនាក់ ត្រូវបានគេជម្រុញឱ្យដុតម៉ាសការពារ នៅខាងក្រៅរដ្ឋ Idaho កាពីតូល កាលពីចុងសប្តាហ៍នេះ ខណៈដែលប្រជាជន ដែលគ្មានពាក់ម៉ាសមុខជាង ១០០ នាក់បានប្រមូលផ្តុំគ្នា ដើម្បីប្រឆាំងនឹងអាណត្តិ ក្នុងតំបន់។
ព្រឹត្តិការណ៍ថ្ងៃសៅរ៍ ដែលជាព្រឹត្តិការណ៍មួយ ក្នុងចំណោមព្រឹត្តិការណ៍ជាច្រើន ដែលបានកើតឡើងនៅទូទាំងរដ្ឋ Gem បានឃើញកុមារត្រូវបានណែនាំ ដោយឪពុកម្តាយនិងអាណាព្យាបាលរបស់ពួកគេ ឱ្យបោះចោលម៉ាសចូល ទៅក្នុងធុងដែលមានភ្លើង នៅលើជណ្តើរនៃអគាររដ្ឋ៕
ប្រែសម្រួលៈ ណៃ តុលា
