ព័ត៌មានអន្តរជាតិ

លោកស្រី MacKenzie Scott អតីតភរិយា របស់លោក Jeff Bezos រៀបការជាមួយគ្រូ ផ្នែកវិទ្យាសាស្រ្ត

អាមេរិក ៖ មហាសេដ្ឋីសប្បុរសជន និងជាអ្នកនិពន្ធ លោកស្រីMacKenzie Scott ដែលជាអតីតភរិយា របស់ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos បានរៀបការ ជាមួយគ្រូផ្នែកវិទ្យាសាស្រ្ត មកពីសាលាកូនៗ របស់នាងយោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ ។

លោក Dan Jewett បានធ្វើការប្រកាស នៅក្នុងលិខិតមួយផ្ញើទៅគេហទំព័រ របស់អង្គការមិនស្វែងរកប្រាក់ចំណេញមួយ ដែលមានឈ្មោះថា Giving Pledge ជាអង្គការមួយបង្កើតឡើង សម្រាប់មហាសេដ្ឋីសប្បុរសធម៌ ។
នៅក្នុងលិខិតនោះ លោក បានសម្តែងការដឹងគុណ ចំពោះឯកសិទ្ធិពិសេសវា នឹងក្លាយជាដៃគូក្នុងការប្រគល់ទ្រព្យ សម្បត្តិ ដែលមានសក្តានុពល ដើម្បីធ្វើអ្វីៗបានល្អ នៅពេលចែករម្លែក ។

លោក Jewett ជាគ្រូបង្រៀន អស់រយៈពេលជាច្រើន ទសវត្ស ហើយថ្មីៗនេះ លោកបានបង្រៀនគីមីវិទ្យា នៅសាលា Lakesideឯកជន ក្នុងក្រុងស៊ីថល ដែលកូនៗ របស់លោកស្រី Scott ចូលរួម។ លោកស្រី Scott អាយុ ៥០ ឆ្នាំបានរៀបការ ជាមួយ Bezos អស់រយៈពេល ២៥ឆ្នាំ ហើយបានជួយលោកបង្កើត ក្រុមហ៊ុន Amazon ក្នុងឆ្នាំ ១៩៩៤ ។ ប្តីប្រពន្ធនេះមានកូន៤នាក់ ប្រុស៣នាក់ និងកូនស្រីម្នាក់ចិញ្ចឹម មកពីប្រទេសចិន។

យោងតាមទស្សនាវដ្តី Forbes បានឲ្យដឹងថា ទ្រព្យសម្បត្តិរបស់នាង ត្រូវបានគេប៉ាន់ស្មានថា មានតម្លៃប្រហែល ៥៣ ពាន់លានដុល្លារ (៣៨,៣ ពាន់លានផោន) ។ លោក Jewett បានសរសេរថា លោកមិនដែលនឹកស្មានថា លោកនឹងស្ថិតក្នុងជំហរមួយ ដែលនិយាយអំពីការលះបង់ ទ្រព្យសម្បត្តិដ៏សំខាន់ក្នុងជីវិតរបស់លោក ដើម្បីធ្វើឲ្យមានភាពខុសប្លែកគ្នា នៅក្នុងជីវិតរបស់អ្នកដទៃឡើយ ៕ដោយ៖លី ភីលីព

Most Popular

To Top