អ៊ីតាលី ៖ ក្រុមអ្នកស្រាវជ្រាវ បាននិយាយថា បច្ចេកទេសបង្កើត រូបភាពថ្មី បានអនុញ្ញាតឲ្យអ្នកវិទ្យាសាស្ត្រ បង្ហាញពីតួលេខលាក់កំបាំងមួយ នៅលើរូបគំនូរផ្នូរ ដែលមាន អាយុកាល ២៥០០ ឆ្នាំ នៅប្រទេសអ៊ីតាលី ត្រូវបានសាងសង់ឡើង ដោយអ៊ីស្តុសសាន់បុរាណ ដោយការរីកដុះដាល នៅភាគកណ្តាលប្រទេស អ៊ីតាលី ចន្លោះសតវត្សទី៨ និងទី៣ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
ផ្ទាំងគំនូរនៃបុណ្យសព មានទីតាំងស្ថិតនៅក្នុងផ្នូរស្វានៅ Tuscany ដែលបានរកឃើញដំបូង នៅឆ្នាំ ១៨៤៧ ប៉ុន្តែស្នាដៃសិល្បៈបានចុះខ្សោយ យ៉ាងខ្លាំងដោយមើលទៅដូច ជាស្នាមក្រហម ។ ប៉ុន្តែតាមរយៈការចាប់យករូបភាព រាប់សិបមើលឃើញ ដោយកាំរស្មីអ៊ុលត្រាវីយូឡេ និងកាំរស្មីអ៊ីនហ្វ្រារ៉េដ បានបង្ហាញពីរូបភាព ដែលបាត់បង់ របស់មនុស្សម្នាក់កាន់វត្ថុ ។
ក្រុមអ្នកស្រាវជ្រាវសង្ឃឹមថា នឹងប្រើបច្ចេកទេសថ្មី ដើម្បីបង្ហាញព័ត៌មានលម្អិត ដែលបាត់ពីស្នាដៃសិល្បៈបុរាណផ្សេងទៀត ដោយបានបាំង ដោយសារតែពណ៌ របស់វាកាន់តែខ្សោយទៅៗ ។ ដូច្នេះក្រុមអ្នកស្រាវជ្រាវ បានកែសម្រួលបច្ចេកទេសថតរូបភាព ដើម្បីបង្ហាញព័ត៌មានលម្អិត ដែលបាត់ពីរូបចម្លាក់ ត្រូវបានគេកប់នៅChiusi ក្នុងតំបន់ Tuscany របស់ប្រទេសអ៊ីតាលី ។
Chiusi ជាទីក្រុងដ៏សំខាន់មួយ នៅក្នុងសម្ព័ន្ធ Etruscan League ស្ថិតនៅក្រោមការគ្រប់គ្រង របស់រ៉ូម៉ាំងនៅសតវត្សរ៍ទី ៣ មុនគ.ស។ វាបានរកឃើញនៅ Chiusiកាលឆ្នាំ ១៨៤៧ ផ្នូរស្វា គឺជាកន្លែងបញ្ចុះសពរាងឆ្លាក់ ដោយផ្ទាល់ទៅក្នុងថ្មកំបោរ ។
រូបភាពរបស់សត្វស្វា នៅលើដើមឈើបានដាក់ឈ្មោះផ្នូរនោះ ប៉ុន្តែរូបចម្លាក់ផ្សេងទៀត នៅកន្លែងនោះបង្ហាញពីទិដ្ឋភាព នៃជីវិតរបស់ Etruscan រួមទាំងការប្រកួតកីឡា ។ មានរូបភាពរបស់អ្នកប្រដាល់ អ្នកហាត់ប្រាណ អ្នកជិះរទេះសេះ និងអ្នកលេងសើចក៏ដូចជាអ្នករាំស្រីម្នាក់ ដែលវិលជុំវិញ ខណៈពេលអ្នកដុតគ្រឿងក្រអូប លើក្បាលរបស់នាង ៕ដោយ៖លី ភីលីព