ព័ត៌មានអន្តរជាតិ

COVID-19 ៖ អ្នកជំនាញជាស្ត្រី ដែលប្រយុទ្ធប្រឆាំង ការឆ្លងរាលដាល ផ្តល់ក្តីសង្ឃឹមយុវជន ជំនាន់ថ្មី

អាមេរិក ៖ ស្ត្រីដែលមានការទទួលខុសត្រូវ ចំពោះរបកគំហើញ ដ៏គួរឲ្យរំភើបបំផុត នៃការរាតត្បាតមេរោគ COV ID-19 បាននិយាយថា ពួកគេសង្ឃឹមថា នឹងជំរុញស្ត្រីឲ្យចូលប្រឡូកក្នុងវិស័យវិទ្យាសាស្ត្រ វិស្វកម្ម និងបច្ចេកវិទ្យា យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ ។

ភាគច្រើន នៃអ្នកដែលនៅពីក្រោយការ ជំរុញវ៉ាក់សាំង ក្នុងអំឡុងពេលមានរោគរាតត្បាតជាស្ត្រី ។ ក្នុងចំណោមនោះមាន លោកស្រី Katherine Jansen ជាអ្នកស្រាវជ្រាវ ឈានមុខគេមួយរូប នៅ Pfizer អ្នកជំនាញខាងភាពស៊ាំលោក Kizzmekia Corbett ជាអ្នកបង្កើតModerna jab និងជាសាស្រ្តាចារ្យ Sarah Gilbert បានបង្កើតវ៉ាក់សាំង Oxford / AstraZeneca ។

ពួកគេរួមជាមួយសហសេវិក របស់ពួកគេកំពុងត្រេកអរ ចំពោះស្ត្រីវ័យក្មេងដែលសង្ឃឹមថា នឹងទទួលបានជោគជ័យ ក្នុងមុខវិជ្ជា STEM (វិទ្យាសាស្ត្របច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា) និងវិស័យ ជាធម្មតាត្រូវបានគ្រប់គ្រង ដោយបុរស ។ មេដឹកនាំកំពូលម្នាក់ គឺសាស្រ្តាចារ្យ Dame Angela McLean ជាទីប្រឹក្សាវិទ្យាសាស្ត្រ នៅក្រសួងការពារជាតិ ។ នាងគឺជាស្ត្រីដំបូងបង្អស់ ក្នុងតួនាទីនេះ ហើយជាញឹកញាប់នាង បានបង្ហាញនៅក្នុងសន្និសិទសារព័ត៌មាន Number 10’s Downing Street ។

សាស្ត្រាចារ្យ Dame McLean បានមានប្រសាសន៍ថា ខ្ញុំគិតថាវានឹងក្លាយជាការវិលត្រឡប់ ដ៏អស្ចារ្យមួយនៅក្នុងឆ្នាំ ដ៏លំបាកនេះ ប្រសិនបើស្ត្រីជាច្រើន ត្រូវពិចារណាធ្វើមុខវិជ្ជា STEM សម្រាប់ការអប់រំ នៅសាកលវិទ្យាល័យ របស់ពួកគេ ពីព្រោះពួកគេឃើញថា មានការងារគួរឲ្យចាប់ អារម្មណ៍គ្រប់ប្រភេទ សម្រាប់អ្នកវិទ្យាសាស្ត្រ ៕ដោយ៖លី ភីលីព

Most Popular

To Top