បរទេស៖ ទីភ្នាក់ងារការពារ មីស៊ីលអាមេរិក តាមសេចក្តីរាយការណ៍ កំពុងតែពិចារណាជាថ្មីម្តងទៀត ជ្រើសរើសទីតាំង ការពាររ៉ាដានៅហាវ៉ៃ ដោយបច្ចុប្បន្នមាន ទីតាំងពីរកន្លែង កំពុងស្ថិតនៅក្រោមការពិចារណា ក្រោយបោះបង់ចោល ផែនការកសាងពីមុន ដោយសារតែមានប្រតិបត្តិកម្ម សាធារណៈមិនល្អ។
មូលដ្ឋានរ៉ាដា ការពារនៅហាវ៉ៃ ដែលទីភ្នាក់ងារការពារមីស៊ីល ទទួលយកមតិយោបល់ សាធារណៈ កាលពីថ្ងៃទី១២ ខែមេសា នឹងប្រឈមមុខនឹង កូរ៉េខាងជើង ហើយទម្រង់ស្រដៀង នឹងមូលដ្ឋានរ៉ាដា នៅរដ្ឋអាឡាស្កា ជាទីតាំងមួលដ្ឋានមួយ ដែលបានបំពេញភាគច្រើន ជាមួយផែនការប្រតិបត្តិការ បឋម គ្រោងសម្រាប់ ចុងឆ្នាំ២០២១។
គួរថា ប្រាក់ចំណាយ១,៩ពាន់លានដុល្លារ សម្រាប់អគារនៅហាវ៉ៃ ត្រូវបានបញ្ចូលក្នុងច្បាប់ការពារជាតិឆ្នាំ២០១៧ ដែលស្នើឲ្យមានអារ៉ែរ៉ាដាមួយ ការពារកោះហាវ៉ៃ និងកំណត់អត្តសញ្ញាណការគម្រាមកំហែងមីស៊ីលឲ្យបានលឿនរហ័ស។
តែពេលបច្ចុប្បន្ននេះ ទីតាំងពីរកន្លែង កំពុងស្ថិតក្រោយការពិចារណា នៅតំបន់ហ្វឹកហ្វឺនកាហ៊ូគូរបស់កងទ័ព លើកោះ Oahu និងនៅចុងភាគខាងត្បូងនៃបរិវេណអគារមីស៊ីលប៉ាស៊ីហ្វិករបស់ទ័ពជើងទឹក លើកោះ Kauai ៕
ប្រែសម្រួល៖ប៉ាង កុង