តាមប្រភពព័ត៌មានដែលស៊ីអិនអិនធ្លាប់ បានចេញផ្សាយដោយនិយាយថា មានប្រធានាធីបតីអាមេរិកដល់ទៅ១២នាក់ដែលធ្លាប់ មានទាសករប្រើប្រាស់ផ្ទាល់ខ្លួន ហើយ៨នាក់ក្នុងចំណោមប្រធានាធិបតីទាំងនោះបានចាប់ផ្តើមការងារ ទៅលើការកសាងអគារសេតវិមាន ដោយប្រើប្រាស់នូវកម្លាំងរបស់ក្រុមទាសករ ទាំងនោះ។

ដោយយោងទៅតាមរបាយការណ៍ផ្ទាល់ខ្លួនឯង របស់សេតវិមានដែលបាននិយាយថាអគារសេតវិមានដែលត្រូវបានចាប់ផ្តើមធ្វើឡើងតំបូងដោយប្រើប្រាស់ពួកក្រុមទាសករស្ទើរតែទាំងអស់។ពួកគេត្រូវបានគេបង្ខំឲ្យធ្វើការទាំងយប់ទាំងថ្ងៃក្នុងរយៈពេល៧ថ្ងៃក្នុងមួយសប្តាហ៍ហើយបើទោះបីជាអាកាសធាតុក្តៅ ឬត្រជាក់យ៉ាងណាក្តី។

រហូតមកដល់ឆ្នាំ១៨០០ នៅពេលដែលប្រធានាធិបតីមួយរូប របស់អាមេរិកដែលមានឈ្មោះថាJohn Adam ដែលជាប្រធានាធិបតីតំបូងបង្អស់ ក្នុងប្រវត្តិសាស្ត្រដែលបានផ្លាស់ប្តូរមករស់នៅក្នុងអគារសេតវិមាន ហើយលោកថែមទាំងបានប្រកាសប្រឆាំងទៅលើវណ្ណទាសករផងដែរប៉ុន្តែបានតែត្រឹមអាណត្តិរបស់ខ្លួនប៉ុណ្ណោះដោយនៅអាណត្តិបន្ទាប់ទាសករ នៅតែបានគេប្រើប្រាស់ដូចពីមុនដដែល៕
ប្រែសម្រួល:ស៊ុនលី
