តើអ្នកមិនទាន់មានសង្សារមែនទេ? កុំបារម្ភ កម្មវិធីទាំងនេះអាចជួយបាន ។ ជាការពិត នៅបណ្តាប្រទេសនានា ដោយសារការ ប្រកួតប្រជែងស្នាដៃខ្លាំងពេក ធ្វើឲ្យយុវវ័យមិនសូវរវល់ នឹ ងរឿងស្នេហានោះទេ ស្របពេលដែលទំនើបភាព នៃការប្រើប្រាស់ App កើនឡើងធ្វើឲ្យការបង្កើត Apps ក៏កើនឡើងដែរ ។ ជាក់ស្ដែងដូចជា កម្មវិធីស្វែងរកដៃគូស្នេហា ឬនារី-បុរសកំដរ ក្នុងថ្ងៃបុណ្យធំៗជាដើម ដែលបានក្លាយជាទីពេញនិយម។ ខាងក្រោមនេះ ជាបណ្ដាប្រទេសមួយចំនួន ដែលមានកម្មវិធីជួលសង្សារតាម App៖
ថៃ
និយាយដល់រឿង រកសង្សារក្លែងក្លាយ ឬជួលសង្សារតាមអនឡាញ ឥឡូវនេះនៅប្រទេសថៃ ក្លាយជាមុខរបរមួយពេញនិយមទៅហើយ ដែលមានទាំងវិបសាយ និង App ជាង ១០ ធំៗដូចជា៖ Thaicupid, Thaifriendly, AsianDating , Thailovelines , Mizz Thai , Smooci ឬ ThaiJoop ជាដើម។ តម្លៃជួលមិត្តប្រុស ឬមិត្តស្រី ចាប់ពី ៣៩ ដុល្លារឡើងទៅក្នុងមួយខែ។ សម្រាប់ App(ThaiJoop ឬ YouEx) មានគិតជាម៉ោង ដោយរាប់បញ្ចូលសេវាកម្មដូចជា ដើរលេង ញ៉ាំអាហារជាមួយគ្នា និយាយគ្នាលេង ឬលេងហ្គេមជាដើម។
ចិន
នៅប្រទេសចិន មានApp ជួលសង្សារជាច្រើន ប៉ុន្តែកម្មវិធីពេញនិយមជាងគេឈ្មោះថា Hire Me Plz អនុញ្ញាតិឲ្យអ្នកប្រើប្រាស់អាចនិយាយត្រូវរូវគ្នា ដើម្បីជួលសង្សារក្លែងក្លាយដោយគិតលុយ តាមម៉ោង។
លោក Cao Tiantian ស្ថាបនិក App បាននិយាយថា បង្កើតឡើងសម្រាប់ ជួយយុវវ័យដែលអត់គូ ហើយវាត្រូវបានគេប្រើប្រាស់ច្រើននៅថ្ងៃចូលឆ្នាំចិន ឬនៅពេលដែលអ្នកអត់គូមានអារម្មណ៍ថា រងសម្ពាធផ្លូវចិត្តពីគ្រួសារ ឬការងារ ។ តម្លៃជួលមិត្តប្រុស ឬមិត្តស្រីនៅក្នុង App ចាប់ពី ១ យ័ន្ត ឬ ០.១៦ ដុល្លារ ដល់ ៣១៥ ដុល្លារក្នុងមួយម៉ោង ដែលរាប់បញ្ចូលសេវាកម្មដូចជា ដើរលេង ញ៉ាំអាហារជាមួយគ្នា និយាយគ្នាលេង ឬលេងហ្គេមជាដើម។
ឥណ្ឌា
នៅប្រទេសឥណ្ឌា ត្បិតតែមិនទាន់ឃើញមានជា App ប៉ុន្តែមានវិបសាយមួយ សម្រាប់ជួលសង្សារដូចកម្មវិធីខាងលើដែរ។ តម្លៃជួលមិត្តប្រុស ឬស្រីក្នុង វិបសាយគឺ ៦,៥ ដុល្លារក្នុងមួយម៉ោង គិតទាំងការដើរលេង ញុំអីជាដើម។
តៃវ៉ាន់
ការរកសង្សារក្លែងក្លាយនៅកោះតៃវ៉ាន់ ក៏ពេញនិយមខ្លាំងដែរ ពោលគឺ មាន Apps ជាង ១០ ដែលកំពុងដំណើរការ។ Apps ទាំងនោះមានដូចជា៖
Paktor, Tinder, SKOUT, OkCupid, iPair, Wootalk, weTouch។ Tinder ជាកម្មវិធីល្បីជាងគេ មានអ្នកផ្តល់ពិន្ទុ ៥/៥។ ចំពោះតម្លៃនៃការជួលគឺគិតជាម៉ោង ដែលមានទាំងដើរលេង ញ៉ាំអាហារជាមួយគ្នា និយាយគ្នាលេង ឬលេងហ្គេមជាដើម។
កូរ៉េខាងត្បូង
ក្នុងប្រទេសសំបូរប្រភពដើមតារា K-Pop នេះក៏មានកម្មវិធីជួលសង្សារផងដែរ តាំងពីឆ្នាំ ២០១០ មកម្ល៉េះ។ កម្មវិធីខ្លះបានបាត់មុខទៅហើយ តែកម្មវិធីខ្លះនៅកំពុងដំណើរការធម្មតា ដែលអ្នកអាចជួលសង្សារត្រឹមមួយថ្ងៃ ឬ២ថ្ងៃបានយ៉ាងស្រួលដោយគិតលុយជាម៉ោង។
ជប៉ុន
ប្រទេសជឿនលឿនមួយនេះ សំបូរអ្នកគ្មានគូ ច្រើនគួរសមដែរ ដោយកត្តាជាច្រើនដូចជា រវល់នឹងការងារខ្លាំងពេក ខំរៀន ខំស្រាវជ្រាវខ្លាំងពេកជាដើម ។ អីចឹងហើយ ទើបឃើញមានកម្មវិធីជួលសង្សារ ក្នុងថ្ងៃបុណ្យធំៗនានា មានការពេញនិយមខ្លាំង។ អ្នកអាចជួលសង្សារដើរលេង ញ៉ាំអាហារជាមួយគ្នា និយាយគ្នាលេង ឬលេងហ្គេមជាដើម ដោយគិតប្រាក់ជាម៉ោង។