ព័ត៌មានអន្តរជាតិ

អ្នកជំនាញ ៖ អ្នកចាក់វ៉ាក់សាំង​ បង្ការជំងឺកូវីដ១៩រួច នឹងមានអារម្មណ៍ មិនស្រួលខ្លួន មួយចំនួន ប៉ុន្តែនឹងបាត់ទៅវិញ

បរទេស ៖ គ្រូពេទ្យនិយាយថា មនុស្សមួយចំនួន នឹងមានអារម្មណ៍ថា មិនស្រួលខ្លួន បន្ទាប់ពីចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ប៉ុន្តែនេះជារឿងធម្មតាទេ ។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា មនុស្សលើសពីម្នាក់ ក្នុងចំនោមមនុស្ស ១០ នាក់ អាចមានអារម្មណ៍ ពីផលប៉ះពាល់ រួមមានការឈឺក្បាល អស់កម្លាំង និងឈឺនៅកន្លែងចាក់ ប៉ុន្តែប្រជាជន មិនត្រូវបានរារាំងពីការចាក់វ៉ាក់សាំង ដែលជួយសង្គ្រោះអាយុជីវិតនោះទេ។

អ្នកជំនាញនិយាយថា ផលប៉ះពាល់ជាធម្មតាស្រាល ហើយបាត់ទៅវិញ ក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top