ព័ត៌មានអន្តរជាតិ

ប្រទេសរុស្ស៊ីប្តឹងក្រុមហ៊ុន ប្រព័ន្ធផ្សព្វផ្សាយសង្គម និងបិទបណ្តាញសង្គមTwitter ជុំវិញតវ៉ារបស់ Navalny 

រុស្ស៊ី៖ អាជ្ញាធរក្នុងប្រទេសរុស្ស៊ីកំពុងបឹ្តង និងបិទក្រុមហ៊ុនបណ្តាញសង្គម បន្ទាប់ពីមានការតវ៉ាកាន់តែខ្លាំងឡើងៗ ក្រោយពីមានការចាប់ខ្លួនមេដឹកនាំប្រឆាំងលោក Alexei Navalnyកន្លងមកយោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវ។

វាកើតឡើងនៅពេលនិយតករប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសនេះ Roskomnadzor ក៏បានប្រកាស ថា ខ្លួនបានបិទសិទ្ធិរបស់ពលរដ្ឋក្នុងការចូលប្រើប្រាស់Twitter ដោយចោទប្រកាន់ក្រុមហ៊ុនអាមេរិកថា មិនបានដកសាររាប់ពាន់ទាក់ទងនឹងគ្រឿងញៀន និងអាសអាភាស។ ពាក្យបណ្តឹងរាប់សិបត្រូវបានដាក់នៅតុលាការនៅទីក្រុងមូស្គូប្រឆាំងនឹង Telegram, Facebook, Twitter, TikTok និង Google ត្រូវបានចោទប្រកាន់ពីការបរាជ័យនៃលុបមាតិកាអំពាវនាវឲ្យក្មេងជំទង់ចូលរួមការតវ៉ាដោយគ្មានការអនុញ្ញាត បន្ទាប់ពីការចាប់ខ្លួនលោក Navalny។
សូម្បីតែភរិយារបស់មេដឹកនាំប្រឆាំងរុស្ស៊ីក៏ត្រូវបានបញ្ជាឲ្យបង់ប្រាក់ពិន័យ ២០,០០០ រូពី (១៩២.៣៣ ផោន) ផងដែរ បន្ទាប់ពីបានចូលរួមការតវ៉ាមួយកាលពីខែកុម្ភៈទាមទារឲ្យដោះលែងប្តីរបស់នាងពីពន្ធនាគារ។

ការដាក់ទណ្ឌកម្មរបស់ Yulia Navalnaya កើតឡើងបន្ទាប់ពីមនុស្សរាប់ពាន់នាក់បានធ្វើបាតុកម្មនៅទីក្រុងក្នុងរុស្ស៊ីរាប់សិបនាក់ នៅពេលនោះគឺជាបាតុកម្មប្រឆាំងលោកពូទីនចុងក្រោយបង្អស់ដោយស្រែកពាក្យស្លោកប្រឆាំងនឹងមេដឹកនាំរុស្ស៊ី  និងអំពាវនាវឲ្យមានការដោះលែងលោក Navalny ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំង រដ្ឋាភិបាលរុស្ស៊ីបាននិយាយថា ទីក្រុងមូស្គូគ្មានបំណងរារាំងអ្វីនោះទេ ប៉ុន្តែបានសង្កត់ធ្ងន់ថា ក្រុមហ៊ុនចាំបាច់ត្រូវអនុវត្តតាមច្បាប់របស់រុស្ស៊ី។លោកពូទីនបានអនុម័តច្បាប់មួយនៅក្នុងឆ្នាំ ២០១៩ ដែលបានផ្តល់សិទ្ធិអំណាចដល់ Roskomnadzor ដើម្បីរារាំងវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមប្រសិនបើពួកគេត្រូវបានគេចាត់ទុកថាមានការរើសអើងប្រឆាំងនឹងប្រទេសរុស្ស៊ី៕ដោយ៖លី ភីលីព


Most Popular

To Top