បរទេស ៖ សេតវិមាននៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសថា អាមេរិកនឹងធ្វើការបញ្ជាទិញ ទ្វេដង នៃចំនួនវ៉ាកស់ាំង J&J ដែលគ្រប់គ្នាបានដឹងថា វាត្រូវការចាក់តែមួយដូស ប៉ុណ្ណោះនោះប្រមាណជា ១០០លាន ដូសទៀត ក្នុងគោលបំណងធំ ដើម្បីអាចធ្វើការចាក់វ៉ាក់សាំង ឲ្យបានពាសពេញប្រទេស ក្នុងពេលឆាប់ៗនេះ។
លោកប្រធានាធិបតី អាមេរិក Joe Biden នឹងដើរតួជាអ្នកដឹកនាំ ដោយផ្ទាល់ទៅនឹងភ្នាក់ងារ សេវាកម្មសុខាភិបាល និង មនុស្សក្នុងការធានា ឲ្យបាននូវការផ្គត់ផ្គង់ គ្រប់គ្រាន់ សម្រាប់ការចែកចចាយវ៉ាក់សាំង ហើយការប្រកាសនេះ ធ្វើឡើងនៅក្រោយពេល ដែលជំនួបរវាងប្រធានាធិបតីរូបនេះ ជាមួយនឹងប្រធានប្រតិបត្តិ នៃក្រុមហ៊ុនវ៉ាក់សាំង J&Jកាលពីល្ងាចថ្ងៃពុធម្សិលមិញមក។
មកដល់ពេលនេះ គេអាចដឹង ដែរបានថា សហរដ្ឋអាមេរិក បានចាយលុយប្រមាណជា១ពាន់លានដុល្លារ រួចមកហើយ ដើម្បីអាចទិញវ៉ាក់សាំងរបស់ J&J ចំនួន១០០លានដូសហើយក៏ទទួលបានជម្រើស ក្នុងការបញ្ជារទិញបន្ថែម ចំនួន២០០លានដូសទៀតផងដែរ។
គួរឲ្យដឹងដែរថា ចាប់តាំងតែពីបានឡើងកាន់តំណែង ជាប្រធានាធីបតីកាលពីថ្ងៃទី២០ ខែមករា កន្លងមកលោក Biden ត្រូវបានគេមើលឃើញថា បានពន្លឿននៃការចាក់វ៉ាក់សាំង ខ្លាំងមែនទែនខណៈ ដែលពលរដ្ឋអាមេរិក ដែលបានបាត់បង់ជីវិត សរុបមានប្រមាណជាជាង៥២៨ ០០០នាក់ មកហើយ៕
ប្រែសម្រួល៖ស៊ុនលី