ព័ត៌មានអន្តរជាតិ

ជប៉ុន មិនទទួលស្គាល់រដ្ឋប្រហារ យោធានៅមីយ៉ាន់ម៉ានោះទេ ទោះបីបានហៅលោក Wunna Maung Lwin ជារដ្ឋមន្រ្តីការបរទេស

បរទេស ៖ ប្រទេសជប៉ុន មិនទទួលស្គាល់រដ្ឋាភិបាល យោធាថ្មី របស់មីយ៉ាន់ម៉ាទេ ទោះបីសំដៅទៅលើមន្រ្តីម្នាក់ របស់ខ្លួនថាជា “ រដ្ឋមន្រ្តីក្រសួងការបរទេស” ក៏ដោយ។ នេះបើតាមការលើកឡើង របស់លោក Katsunobu Kato ប្រធានខុទ្ទកាល័យ កាលពីថ្ងៃពុធ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Toshimitsu Motegi បានចាត់ទុកលោក Wunna Maung Lwin ជារដ្ឋមន្រ្តីក្រសួងការ បរទេសជាច្រើនដង ក្នុងមួយសប្តាហ៍កន្លងមកនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះនៅលើបណ្តាញ សង្គមហ្វេសប៊ុកកាលពីថ្ងៃច័ន្ទ ស្ថានទូតជប៉ុនប្រចាំទីក្រុងយ៉ាំងហ្គោន បាននិយាយថា ឯកអគ្គរដ្ឋទូត Ichiro Maruyama បានបង្ហាញពីជំហររបស់រដ្ឋាភិបាលទីក្រុងតូក្យូ ស្តីពីរដ្ឋប្រហារមីយ៉ាន់ម៉ា ទៅកាន់រដ្ឋមន្រ្តីក្រសួងការបរទេសលោក Wunna Maung Lwin នៅក្នុងកិច្ចពិភាក្សានៅរដ្ឋធានីណៃពិដោរ នៅថ្ងៃដដែលដែលបានលើកឡើងនូវប្រតិកម្មតប។

អ្នកប្រើបណ្តាញសង្គមបានទទូចថា ចំណងជើងនេះមិនត្រូវយកមកប្រើដើម្បីយោងទៅលោក Wunna Maung Lwin នោះទេ។

ប្រធានខុទ្ទកាល័យ ជប៉ុន លោក Katsunobu Kato ត្រូវបានសារព័ត៌មាន ក្យូដូ ស្រង់សម្តីដែលបាននិយាយថា « តាមទស្សនៈ នៃការរក្សាការសន្ទនា ជាមួយយោធាមីយ៉ាន់ម៉ា យើងបាននិយាយសំដៅដល់លោក Wunna Maung Lwin ជារដ្ឋមន្រ្តីក្រសួង ការបរទេសប៉ុន្តែ នេះមិនមានន័យថា ជប៉ុនយល់ស្របទទៅលើរដ្ឋប្រហារ ដោយយោធាមីយ៉ាន់ម៉ា ឬអំពើហឹង្សាប្រឆាំង នឹងក្រុមបាតុករ នោះទេ»។

លោក Motegi បាននិយាយថា លោកនឹងមិនធ្វើការវិនិច្ឆ័យថាតើគាត់ (លោក Wunna Maung Lwin) ត្រឹមត្រូវឬអត់នោះទេ ដោយយោ ងទៅលើលោក Wunna Maung Lwin ដែលត្រូវបានតែង តាំងជារដ្ឋមន្រ្តី ក្រសួងការបរទេស ជំនួសលោកស្រីអ៊ុងសានស៊ូជី មេដឹកនាំស៊ីវិលដែលត្រូវបានបណ្តេញចេញពីតំណែង ដែលជាតួជំនួស ជាអ្នកការទូតកំពូល របស់ប្រទេសមីយ៉ាន់ម៉ា ៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top