បរទេស៖រដ្ឋាភិបាលរបស់ប្រទេសអូស្ត្រាលី នៅថ្ងៃព្រហស្បិត៍នេះ បានប្រកាសបញ្ចេញជំនួយប្រមាណជា៩២៨លានដុល្លារបន្ថែមទៀត ក្នុងការគាំទ្រសំខាន់ទៅលើវិស័យ ទេសចរណ៍ដែលកំពុងតែដុនដាប ខ្លាំងហើយជាពិសេសក្នុងគោលបំណង ដើម្បីអាចជុំរុញឲ្យមានការធ្វើដំណើរ ក្នុងស្រុកឡើងវិញកាន់តែខ្លាំងជាងនេះ។

ការឧបត្ថម្ភធនសម្រាប់សំបុត្រធ្វើដំណើរ កំចីខ្នាតតូចសម្រាប់ក្រុមហ៊ុន រៀបចំកញ្ចប់ទេសចរណ៍ព្រមទាំងជំនួយទៅដល់ក្រុមហ៊ុន អាកាសចរធំបំផុត ទាំងពីររបស់អូស្ត្រាលីផងនឹងក្លាយទៅជាសោរដ៏សំខាន់ ក្នុងការរក្សាទីផ្សារការងារនិងវិស័យមួយនេះ ឲ្យដំណើរការបណ្តោះអាសន្នរហូតដល់ពេលទេសចរណ៍បរទេសអាចត្រឡប់មកវិញសិន។
នាយករដ្ឋមន្ត្រីនៃប្រទេសអូស្ត្រាលីលោក Morrison ដែលបានថ្លែងទៅកាន់ ក្រុមអ្នកកាសែតនៅថ្ងៃនេះដែរបានបញ្ជាក់ថា កញ្ចប់ជំនួយនេះ នឹងជួយនាំយកអ្នកទេសចរណ៍ច្រើនឡើងវិញមកកាន់សណ្ឋាគារ ឬហាងកាហ្វេព្រមទាំងក្រុមហ៊ុន ទេសចរណ៍របស់យើង។

លោកបន្តថា៖ដែលនេះមានន័យថា ចំនួនការងារកើនឡើងវិញ និងការវិនិយោគកាន់តែច្រើនឡើងវិញសម្រាប់វិស័យទេសចរណ៍ និងអាកាសចរណ៍នៅពេលប្រទេសអូស្ត្រាលី ឈានឆ្ពោះទៅរកការយកឈ្នះទៅលើវិរុសកូវីដ និងការរឹតត្បិតដែលបានធ្វើឱ្យប៉ះពាល់ ដល់អាជីវកម្មជាច្រើនរួចមកហើយនោះ៕ ប្រែសម្រួល៖ស៊ុនលី
