បរទេស៖ មេដឹកនាំយោធាមីយ៉ាន់ម៉ា បានចោទប្រកាន់មេដឹកនាំ ដែលត្រូវបានបណ្តេញ គឺលោកស្រីអ៊ុង សានស៊ូជី ថា បានទទួលយកប្រាក់ ខុសច្បាប់នូវប្រាក់ចំនួន ៦០ ម៉ឺនដុល្លារ និងមាស ។ ការចោទប្រកាន់នេះ គឺជាកម្រិតខ្លាំងបំផុត ដោយយោធា ចាប់តាំងពីបានផ្តួលរំលំ លោកស្រីស៊ូជី និងមេដឹកនាំប្រជាធិបតេយ្យ នៅប្រទេសនេះ កាលពីថ្ងៃទី ១ ខែកុម្ភៈ។
យោងតាមសារព័ត៌មាន BBC ចេញផ្សាយ នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា មិនមានភ័ស្តុតាងណាមួយ ត្រូវបានផ្តល់ ឱ្យសម្រាប់ការចោទ ប្រកាន់នេះទេ ។ លោកឧត្តមសេនីយ៍ Zaw Min Tun ក៏បានចោទប្រកាន់ប្រធានាធិបតីលោក Win Myint និងរដ្ឋមន្រ្តីខុទ្ទកាល័យមួយ ចំនួនពីបទពុករលួយ ផងដែរ។
គណបក្សរបស់លោកស្រីស៊ូជី គឺគណបក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យ (NLD) បានទទួលជ័យជម្នះយ៉ាង ភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតកាលពីឆ្នាំមុន ប៉ុន្តែត្រូវបានយោធា អះអាងថា ការបោះឆ្នោតនេះ គឺជាការលួចបន្លំសន្លឹកឆ្នោត ។
អ្នកសង្កេតការណ៍អន្តរជាតិ ឯករាជ្យបានជំទាស់ នឹងការអះអាងរបស់យោធា ដោយនិយាយថា គ្មានភាពមិនប្រក្រតីណា មួយត្រូវបានគេសង្កេតឃើញទេ។
សូមជម្រាបថា លោកស្រីស៊ូជី ត្រូវបានគេឃុំឃាំងនៅក្នុងទីតាំង ដែលគេបានស្គាល់ ហើយប្រឈមនឹងការចោទ ប្រកាន់ជាច្រើនរួម មានការបង្កការ ភ័យខ្លាចនិងការជូនដំណឹង និងការនាំចូលដោយខុសច្បាប់ ។ ការចោទប្រកាន់ នៅថ្ងៃព្រហស្បតិ៍ គឺធ្ងន់ធ្ងរបំផុត រហូតមកដល់ពេលនេះ គឺតម្លៃមាសដែលយោធាចោទ ប្រកាន់ថា លោកស្រីបានទទួលយកដោយ ខុសច្បាប់គឺប្រហែល ៤៥០.០០០ ផោន៕
ប្រែសម្រួលៈ ណៃ តុលា