ព័ត៌មានអន្តរជាតិ

ការស៊ើបអង្កេត Juno របស់ណាសា ៖ ពន្លឺភ្លឺរលោងមើលឃើញមុន ពេលថ្ងៃរះអាចបណ្តាល មកពីធូលី តូចៗចេញពីភពក្រហម

អាមេរិក ៖ ទីភ្នាក់ងារអវកាសណាសា អះអាងថា ពន្លឺដ៏ភ្លឺចិញ្ចាចអាចមើលឃើញនៅមុន ពេលថ្ងៃរះត្រូវបានគេស្គាល់ថា ជាពន្លឺរបស់ភពមួយទៀត ជាលទ្ធផលនៃភាគល្អិតតូចៗ នៃធូលីដែលជាការបង្ហូរ ចេញពីភពព្រះអង្គារ នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។

ពន្លឺនៃភពចម្លែកគឺជាជួរពន្លឺខ្សោយមួយ ដែលលាតសន្ធឹងពីលើផ្តេក ហើយវាជា ពន្លឺព្រះអាទិត្យ ឆ្លុះបញ្ចាំងមកលើផែនដី ដោយពពកនៃភាគល្អិតធូលី នៅលើគន្លងជុំវិញព្រះអាទិត្យ ។ ការស៊ើបអង្កេត Junoរបស់អង្គការណាសា ត្រូវបានបាញ់បង្ហោះកាលពីឆ្នាំ ២០១១ ដើម្បីធ្វើដំណើរតាមគន្លងភពព្រហស្បតិ៍ បានរកឃើញបំណែកធូលី ដែលកំពុងធ្លាក់ចូលក្នុងយានអវកាស នៅលើលំហនៅជុំវិញ ឧស្ម័នយក្ស។
ផលប៉ះពាល់ នៃភាគល្អិតធូលី បានផ្តល់នូវតម្រុយសំខាន់ៗ ចំពោះដើមកំណើត និងការវិវត្តនៃគន្លងធូលីដី ដោយបានដោះស្រាយ បម្រែបម្រួលអាថ៌កំបាំងខ្លះៗនៃពន្លឺរាងពងក្រពើ ។ អ្នកវិទ្យាសាស្ត្រ Juno អះអាងថា ភពអង្គារជាប្រភព នៃកម្ទេចកម្ទីនេះ ព្រោះភាគល្អិតស្ថិតនៅក្នុង គន្លងរាងជារង្វង់ជិតព្រះអាទិត្យ នៅចំណុចមួយក្នុងលំហស្រដៀង នឹងគន្លងរបស់ភពព្រះអង្គារ ។

ភពព្រះអង្គារក៏ជាភពមួយ ក្នុងចំណោមភពដែលហុយដីបំផុត នៅប្រព័ន្ធ ព្រះអាទិត្យដែរ ទោះបីជាក្រុមអង្គការណាសា មិនអាចពន្យល់ពីចំនួនធូលី ដែលបានរួចផុត ពីទំនាញផែនដី ម៉ាទីនក៏ដោយ ប៉ុន្តែព្យាករណ៍ថា វាកើតឡើង ក្នុងអំឡុងពេលព្យុះធូលីដែលគ្រប ដណ្តប់លើភពក្រហមទាំងមូល៕ដោយ ៖លី ភីលីព

Most Popular

To Top