ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីថៃ និងគណៈរដ្ឋមន្ត្រី លុបចោលគម្រោងការ ទទួលការចាក់វ៉ាក់សាំង AstraZeneca

បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ថា នៅថ្ងៃសុក្រនេះ លោក ប្រាយុទ្ធ ចាន់ឧចា នាយករដ្ឋមន្រ្តីថៃ និងសមាជិកគណៈរដ្ឋមន្រ្តី របស់លោកបានលុបចោលគម្រោងការ នឹងទទួលការចាក់វ៉ាក់សាំង AstraZeneca បន្ទាប់ពីប្រទេសនេះ ពន្យារពេលប្រើប្រាស់វ៉ាក់សាំង ដោយសាររបាយការណ៍នៃការកកឈាម នៅក្នុងប្រទេសមួយចំនួននៅអឺរ៉ុប ។

នៅក្នុងសន្និសីទសារព័ត៌មាន របស់ក្រសួងសុខាភិបាល លោក Prasit Watanapa ព្រឹទ្ធបុរសមហាវិទ្យាល័យវេជ្ជសាស្ត្រ នៅមន្ទីរពេទ្យ Siriraj បានបញ្ជាក់ថា ការពន្យារពេលនេះ នឹងត្រូវពន្យារពេលបន្ទាប់ពីការផ្អាក ការប្រើថ្នាំបង្ការនៅដាណឺម៉ាក ន័រវែសន៍ និងអ៊ីស្លង់ ។

អាជ្ញាធរដាណឺម៉ាកបានឲ្យដឹងថា ប្រទេសដាណឺម៉ាក បានផ្អាកការចាក់ថ្នាំបង្ការរោគ អស់រយៈពេលពីរសប្តាហ៍ បន្ទាប់ពីស្ត្រីអាយុ៦០ឆ្នាំម្នាក់ ដែលត្រូវបានគេឲ្យចាក់ថ្នាំ AstraZeneca កម្រិតថ្នាំដូចគ្នា ដែលត្រូវបានប្រើនៅក្នុងប្រទេសអូទ្រីស បានបង្កើតជាកំណកឈាម ហើយបានស្លាប់ ។

ការឆ្លើយតបរបស់ពួកគេ ក៏ត្រូវបានជំរុញដោយរបាយការណ៍ អំពីផលប៉ះពាល់ធ្ងន់ធ្ងរ ដែលអាចកើតមានពីបណ្តាប្រទេស នៅតំបន់ អ៊ឺរ៉ុបដទៃទៀត ។ ប្រទេសន័រវែសន៍ និងអ៊ីស្លង់ បានឲ្យដឹងថា ការព្យួរនេះគឺជាការប្រុងប្រយ័ត្ន ។

លោក Piyasakol Sakolsatayadorn ទីប្រឹក្សាគណៈកម្មាធិការចាក់វ៉ាក់សាំង COVID-១៩ របស់ប្រទេសបាននិយាយ នៅក្នុងសន្និសីទសារព័ត៌មានថា “ ទោះបីជាគុណភាពរបស់ AstraZeneca ល្អក៏ដោយក៏ប្រទេសមួយចំនួន បានស្នើសុំពន្យារពេល” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top