បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអាទិត្យនេះបានឲ្យដឹងថាតម្លៃរបស់រូបិយវត្ថុអេឡិកត្រូនិក Bitcoin ត្រូវបានគេមើលឃើញថាមានការកើនឡើង ទៅដល់៦ម៉ឺនដុល្លារជាចលើកដំបូងនៅពេលនេះ។
Bitcoin ដែលបានកើនឡើងតម្លៃរបស់ខ្លួន ដល់ទៅ៣ដងគិតចាប់តាំងតែពីចុងឆ្នាំ២០២០ ក៏កំពុងទទួលបានការគាំទ្រពីសំណាក់ក្រុមហ៊ុនធំតូច ល្បីលើលោកផងដែរដើម្បីយកជាការចាយវាយនិងដោះដូរគ្នា។
អ្នកវិភាកសេដ្ឋកិច្ចជាច្រើន បាននិយាយថាការកើនឡើងតម្លៃលើកចុងក្រោយនេះ ត្រូវបានធ្វើឡើងនៅក្នុងពេលដែលកញ្ចប់ជំនួយដ៏ច្រើន សន្ធឹករបស់អាមេរិកត្រូវបានអនុម័តជាបន្តបន្ទាប់នៅសប្តាហ៍នេះ។
គួរឲ្យដឹងដែរថាតម្លៃ សរុបនៅក្នុងទីផ្សារដោយ Bitcoin សរុបដែលត្រូវបានគេដឹងថា មាននៅក្នុងទីផ្សារដោះដូរគឺមានតម្លៃរហូតទៅដល់ ១ទ្រីលានដុល្លារទៅហើយខណៈដែលអាយុកាលរបស់វា គឺមាន១២ឆ្នាំមកហើយគិតចាប់តាំងតែពីឆ្នាំ២០០៩ដែលវាបានកើតឡើងដំបូង៕
ប្រែសម្រួល៖ស៊ុនលី