ព័ត៌មានអន្តរជាតិ

ពលរដ្ឋ រាប់រយនាក់កំពុងបាត់ខ្លួន ក្រោយពីព្យុះខ្សាច់ដ៏ខ្លាំង បានបោកបក់មកលើ តំបន់ភាគខាងត្បូង ម៉ុហ្គោលី

អ៊ូឡាន បាទ័រ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃ១៥ ខែមីនា ឆ្នាំ២០២១ថា នាយកដ្ឋានគ្រប់គ្រងសង្គ្រោះបន្ទាន់បានរាយការណ៍ថា យ៉ាងហោចណាស់ពលរដ្ឋ ចំនួន៣៤១នាក់ ភាគច្រើនជាអ្នកគង្វាល សត្វចល័ត បានបាត់ខ្លួន បន្ទាប់ពីមានព្យុះខ្សាច់ដ៏ខ្លាំង បានបោកបក់មកលើតំបន់ភាគខាងត្បូង នៃប្រទេសម៉ុងហ្គោលី នៅខេត្ត Dundgovi កាលពីថ្ងៃអាទិត្យ ។

នាយកដ្ឋានខាងលើបានឲ្យដឹង នៅក្នុងសេចក្តីប្រកាសមួយថា ប្រតិបត្តិការរុករកសម្រាប់ អ្នកដែលបាត់ខ្លួនបានចាប់ ផ្តើមធ្វើឡើងនាពេលថ្មីៗនេះ ។

ព្យុះខ្សាច់ និងព្រិល បានបោកបក់យ៉ាងខ្លាំង នៅផ្នែកខ្លះ នៃប្រទេសម៉ុងហ្គោលី ចាប់តាំងពីយប់ថ្ងៃសុក្រ និងមានល្បឿន ខ្យល់បោកបក់កើន ឡើងពី១៨ដល់៣៤ ម៉ែត្រ ក្នុងមួយវិនាទី នៅភាគខាងលិច ភាគកណ្តាល និងខេត្តភាគខាងត្បូងប្រទេស ។ ទីភ្នាក់ងារតាមដានឧតុនិយម និងបរិស្ថានជាតិរបស់ម៉ុងហ្គោលី បានបញ្ជាក់ដូច្នេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top